សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ    សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារ កិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីននាពេលនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីប្រមុខរដ្ឋស្តីទីនៃកម្ពុជា ជាមួយកង កិត្តិយសត្រែទ័ពនិងមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា នៅព្រះរាជាណា ចក្រកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសហ្វីលីពីនផង ដែរ ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នឹងជួបពិភាក្សាការងារជាមួយ   សម្តេចតេជោ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បន្ទាប់មកនឹងជួបពិភាក្សាការងារបន្តជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយក រដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះក៏មានពិធីចុះហត្ថ លេខា រួមជាមួយនឹងការធ្វើសន្និសីទកាសែតរួមគ្នា រវាង ឯកឧត្តមប្រធានាធិបតី និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផងដែរ។

តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ប្រធានាធិបតីនៃសាធារណ រដ្ឋហ្វីលីពីន នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាពព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំង ប្រទេសនិងប្រជាជន កម្ពុជា-ហ្វីលីពីន៕