ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។ ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាសនៃការគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាមព្រះអង្គ។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់…
Category: ព័ត៌មានជាតិ
ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានថៃប្រើប្រាស់ ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិ ភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ។ ការលើកឡើងបែបនេះ របស់ឯកឧត្តម ប៉ែន បូណា ក្នុងឱកាសដែល អ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥នេះ។ ឯកឧត្តម ប៉ែន…
កញ្ចប់សង្គ្រោះបឋមចំនួន ៣០០ឃីតឧបត្ថម្ភដោយ Ms. Anna Sien Thing Thy, President of Rotary Club Angkor ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់គ្រួសារជនភៀសសឹក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដនៃការចូលរួមរហូតមកក៏ដូចជាពេលនេះរបស់ Ms. Anna Sien Thing Thy, President of Rotary Club Angkorដែលបានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា នូវកញ្ចប់សង្គ្រោះបឋមចំនួន ៣០០ឃីតសម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនដែលជាគ្រួសារភៀសសឹក ដែលទទួលរងគ្រោះដោយសង្គ្រាមនៅព្រំដែន ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២៥
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២៥។ ក្នុងសារលិខិតក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់…
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បង្ហាញសកម្មភាពដ៏មមាញឹកនៃបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង និងក្រុម Hotline ១២៩៧ ដែលជាអ្នកផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់សហជីព និយោជក និងអ្នកសារព័ត៌មាន
ភ្នំពេញ៖ បន្ទាប់ពីចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។ នាឱកាសនោះដែរ លោក ហេង សួរ បានលើកឡើងថា ក្នុងមួយថ្ងៃអាចផ្គូផ្គងបានចំនួន ៥ពាន់នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែបើនិយាយអំពីឈ្មោះបញ្ជូនចេញខ្ទង់ម៉ឺននាក់ ពីព្រោះជួនកាលបញ្ជូនឈ្មោះទៅ…
ធនាគារ កាណាឌីយ៉ា ឈ្នះពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ» ជាលើកទី៣ ពីស្ថាប័ន Euromoney
ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ដែលមានវត្តមានជាង ៣០ ឆ្នាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ ត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតនៅជាមួយពានរង្វាន់សម្រាប់ឧត្តមភាព ពីស្ថាប័ន Euromoney។ ធនាគារត្រូវបានគេទទួលស្គាល់ជាមួយពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ ក្នុងឆ្នាំ២០២៥» ដែលជាការឈ្នះលើកទីបី និងជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ដែលជួយទៅដល់អតិថិជនជាម្ចាស់សាជីវកម្មក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ គ្រប់គ្រងលំហូរសាច់ប្រាក់ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនដោយស្ថាប័ន Euromoney ដែលជាស្ថាប័នបោះពុម្ពផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុ ជាមួយការទទួលស្គាល់លំដាប់ពិភពលោក ទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងទិន្នន័យច្បាស់លាស់ ហើយពានរង្វាន់សម្រាប់ឧត្តមភាព…
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការគ្រប់គ្រង និងការកសាងពង្រីកសមាជិកបក្សថ្មីនៅស្រុកសណ្ដាន់
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានស្រុក បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារគ្រប់គ្រងពង្រឹង និងការងារកសាងពង្រីកសមាជិកបក្សថ្មី ស្របតាមសន្ទុស្សន៍ដែលបានកំណត់ ដោយមានការចូលរួមពីក្រុមការងាររបស់គណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំគណបក្សស្រុក ប្រធានគណបក្សឃុំ និងការីកុំព្យូទ័រថ្នាក់ស្រុក ឃុំ គ្រប់ឃុំ ចូលរួមផងដែរ ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក តាន់…
លោកស្រី ចម និម្មល ៖ ការតាំងពិព័រណ៍ផលិតផលឥណ្ឌាដ៏ធំបំផុត «THE BEST OF INDIA EXPO 2025» គឺជានិមិត្តរូបនៃអនាគតរួមកម្ពុជានិងឥណ្ឌា ប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» ដែលមានវត្តមានអញ្ជើញចូលរួមពីលោក Vanlalvawna Bawilung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រីស្ថានទូត និងប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រធានសមាគមឥណ្ឌានៅកម្ពុជា និងតំណាងក្រុមហ៊ុនឥណ្ឌា ជាច្រើនរូប នារសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា…
រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណង លើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖
ឧបនាយករដ្ឋមន្ត្រី ស សុខា ឱ្យពលរដ្ឋ និងគ្រប់សាសនានៅកម្ពុជារួមគ្នាស្នេហាជាតិ បន្តគាំទ្រវីរកងទ័ពដែលប្រយុទ្ធប្រឆាំងការឈ្លានពានពីថៃ
នៅក្នុងទិវាជាតិអន្តរសាសនា ដើម្បីប្រឆាំងការជួញដូរមនុស្សលើកទី៩ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ថ្លែងថាបន្ទាប់ពីថៃបើកការឈ្លានពាន ប្រើអាវុធធន់ធ្ងន់ បង្កមហាក្ដីឈឺចាប់ បច្ចុប្បន្នបានាំឱ្យកម្ពុជាយល់យ៉ាងច្បាស់ពីភាពឈឺចាប់បង្កឡើងដោយថៃ ហើយចេះរៀបចំផ្ទះសាជាថ្មី កែប្រែការអប់រំ និងអត្តចរិត បង្កាទុកជាមុនចំពោះបញ្ហាដែលអាចនឹងកើតឡើងម្ដងទៀត។ ជុំវិញទង្វើឈ្លានពាន ចង់បានទឹកដីកម្ពុជានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា អំពាវនាវឱ្យពលរដ្ឋ និងគ្រប់សាសនានៅកម្ពុជា រួបរួមគ្នាជាធ្លុងមួយគាំទ្រដល់វីរកងទ័ព ដែលប្រយុទ្ធការពារជាតិប្រឆាំងការឈ្លានពានរបស់ថៃ។ ឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់អំពីការចលនាស្នេហាជាតិក្រោយថៃឈ្លានពានដូច្នេះ៖…