នគរបាលការពារព្រំដេនទឹកលេខ២៦៩ ឃាត់​ទំនិញ​ជា​គ្រឿង​សមុទ្រ​ដែល​គេចពន្ធ​មក​ពី​ថៃ

ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាប​បាន​ភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាល​ពី​ម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា ត្រូវបាននគរបាលការពារព្រំដេនទឹកលេខ២៦៩ បាន​ចុះ​ប្រតិបត្តិការ​បង្រ្កាបទូកដឹកទំនិញ​ជា​គ្រឿង​សមុទ្រ​បាន​១​ទូក និងចាប់ឃាត់មនុស្ស២នាក់ ប្រគល់​ជូន​មន្រ្តីគយកំពុងស៊ើបអង្កេតបន្តនីតិវិធីច្បាប់។ លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦ នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ…

ក្រុមហ៊ុនប្រេង Total របស់បារាំង ធានាលទ្ធភាពផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ

ក្នុងឱកាសដែលលោកជួបពិភាក្សាការងារមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies លោក Mehmet Celepoglu បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ជូនកម្ពុជាតាមតម្រូវការ។ ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies រូបនេះ ស្របពេលដែលកម្ពុជាញ្ឈប់ការនាំចេញចូលពីប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេង​ឱ្យកម្ពុជា។ ក្រុមហ៊ុន​…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោកជុំទាវ ឈី វ៉ា ជាអភិបាលខេត្តកោះកុង

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជុំទាវ ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង។

លោកជំទាវ មិថុនា ភូថង ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងកិច្ចការនារី

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។

លោកជំទាវ បាន ស្រីមុំ ប្រាប់ពីផលវិបាកពលករខ្មែរក្នុងប្រទេសថៃ និងការបោះដៃជួយពីរដ្ឋបាលខេត្តឱ្យបានធ្វើដំណើរដល់ព្រំដែន

ឆ្លងកាត់បទពិសោធទទួលពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងប្រទេសនាប៉ុន្មានថ្ងៃមកនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា សម្រាប់ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពលរដ្ឋជាពិសេសពលករ មួយចំនួនបានជួបនូវផលវិបាកតាំងពីនៅប្រទេសថៃ មុនពេលបានមកដល់ព្រំដែន។ លោកជំទាវបានលើកឡើងថា បើទោះបីជាប្រជាពលរដ្ឋ ឬពលករខ្លះ មានឯកសារ ប៉ាស្ព័រ (លិខិតឆ្លងដែន) និងកិច្ចសន្យាជាមួយក្រុមហ៊ុន (MOU) ត្រឹមត្រូវក៏ដោយ ក៏គាត់ត្រូវប្រឈមមុខនៅច្រកទ្វារ ដោយត្រូវចំណាយថវិកា ដើម្បីបោះត្រាចេញមកប្រទេសកម្ពុជា។ រឹតតែលំបាកជាងនេះ លោកជំទាវបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរគ្មានឯកសារ ឬមានឯកសារដែរ ប៉ុន្តែហួសសុពលភាព ការលំបាកគឺមានតាំងពីពេលធ្វើដំណើរចាកចេញពីតំបន់ដែលខ្លួនរស់នៅក្នុងទឹកដីថៃមកម្ល៉េះ។…

សមត្ថកិច្ចឃាត់រថយន្តដឹកជញ្ជូនទំនិញខុសច្បាប់ជាង៥តោននិងសម្រេចដុតបំផ្លាញចោល

កំពង់ធំ៖ ត្រីសាម៉ុន គ្រឿងក្នុងសត្វមាន់ ទឹកស៊ីអុីវ និងវ៉ាសាបី សរុបជាង៥តោន ដែលគ្មានលិខិតបញ្ជាក់ច្បាប់ និងការដឹកជញ្ជូនមិនត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានសមត្ថ កិច្ចជំនាញពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាន និងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ការបង្ក្រាបនេះអនុវត្តតាមការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ។ កម្លាំងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង…

សមត្ថកិច្ចបង្ក្រាបរថយន្ត១គ្រឿងដឹកត្រីនុយខុសច្បាប់ទម្ងន់ជិត២តោន នៅស្រុកជនគីរី

កំពង់ឆ្នាំង៖រថយន្ត ១គ្រឿងដែលតែងតែធ្វើសកម្មភាពដឹកកូនត្រីល្អិតៗ នាពេលយប់ឆ្លងកាត់ស្រុកជល់គីរី ក្នុងរដូវបិទនេសាទ ត្រូវបានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើការបង្ក្រាបបាន បញ្ជូនទៅឲ្យ សមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធី ។ លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការ រង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឲ្យដឹងថា ការបង្ក្រាបរថយន្តខាងលើ នៅម៉ោង 4 និង25នាទី ទៀបភ្លឺ ថ្ងៃទី20 ខែសីហា ឆ្នាំ 2025 នៅចំណុច ថ្នល់តាកុយ ឃុំព្រៃគ្រី ជេីង ស្រុកជលគិរី…

ស្នងការរាជធានី បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ ក្រោយសង្កេតឃើញមានកំរើកឡើងវិញ

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាម៉ឺងម៉ាត់ឲ្យសមត្ថកិច្ចជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ បន្ទាប់ពីសង្កេតឃើញហាក់មានកំរើកឡើងមកវិញ។ ការដាក់បទបញ្ជារបស់ស្នងការរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញសកម្មភាពក្រុមក្មេងទំនើង ហាក់កក្រើកឡើងវិញ ស្របពេលដែលប្រទេសជាតិ កំពុងឡើងកម្ដៅលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ។ ការដាក់បទបញ្ជាឲ្យបង្ក្រាបក្រុមក្មេងទំនើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងផ្សព្វផ្សាយផែនការរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ។ លោក…

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មានតំណាងមកពីប្រទេសចំនួន៥ ធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀតផ្ទាត់សភាពការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន នៅព្រឹកថ្ងៃទី២០ ខែសីហា នេះ

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។ គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…

កម្មវិធី “ស្លាបសន្តិភាព” ការ​សម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបាន​ប្រារព្ធ​ធ្វើ ឡើងយ៉ាង ជោគជ័យ​នា​រាជធានី​ភ្នំពេញ

នៅរាត្រីថ្ងៃទី​១៨ ​ខែសីហា​កម្មវិធី​“ស្លាបសន្តិភាព”​ការសម្ដែង​សិល្បៈ​សន្តិភាព​កម្ពុជា-ចិន​ដែល សហការ​រៀបចំឡើង ដោយ​មជ្ឈមណ្ឌល​កម្មវិធី​ភាសា​តំបន់អាស៊ី​និង​អាហ្វ្រិក​នៃអគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​(CMG)​និង​សមាគមមិត្តភាពកម្ពុជា-ចិន​ត្រូវបាន​ប្រារព្ធធ្វើឡើង​យ៉ាងឱឡារិក​នៅរាជធានី​ភ្នំពេញ​។ លោក ឯក​ សំអុល​ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន​និង​លោក ហួត ​ហាក់​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​កម្ពុជា ​បាន​អញ្ជើញ​ចូលរួម​ជាគណៈអធិបតីក្នុងកម្មវិធីនេះ។ កម្មវិធី​នេះ​ក៏​បាន​ទាក់​ទាញ​មន្ត្រីរាជការ​​ អ្នក​តំណាងប្រព័ន្ធផ្សព្វផ្សាយ​សិស្សនិស្សិត​លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ​មកពី​សាលាចិន​វិទ្យាស្ថានខុងជឺ​និងសមាជិកសភាពាណិជ្ជកម្មចិន​រួមទាំង​ភ្ញៀវជាតិ​ និងអន្តរជាតិ​មក​ពី​គ្រប់មជ្ឈដ្ឋានកម្ពុជា​ និង​ចិន​សរុបជាង​២០០នាក់​ឱ្យរួម​គ្នាអបអរ​កម្មវិធី​វប្បធម៌​ដ៏​អស្ចារ្យនេះផងដែរ។ ឆ្នាំនេះ គឺជាខួបលើកទី​៨០​នៃជ័យ​ជម្នះ សង្គ្រាម​ប្រឆាំងហ្វាស៊ីសនិយម​ពិភពលោក​ក៏​ដូច​ជា​ខួបលើកទី​៦៧​ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន​និង ​“ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន”​ផង​ដែរ​។ ភាគីទាំងពីរ​បានប្រើប្រាស់​ទម្រង់​នៃ​ការសម្តែងសិល្បៈ​និងវប្បធម៌ ​ដើម្បីបង្ហាញពីទស្សនៈសន្តិភាព​​ពង្រឹងចំណង​មិត្តភាព​ រវាង​ប្រជាជន​ទាំងពីរ​និង​បន្ត​ពង្រឹងមូលដ្ឋានគ្រឹះ​នៃសាធារណៈមតិ​សម្រាប់​សហគមន៍​វាសនារួមកម្ពុជា-ចិន។ កម្មវិធីសម្តែង បានចាប់ផ្តើមជាមួយនឹងរ​បាំអប្សរា“អ្នកនាំសារសន្តិភាព”​ដែល​សម្តែង​ដោយសិស្ស​សាលារបាំនរោត្តមបុប្ផាទេវី​​ ដែល​កាយវិការ​រាំដ៏​ស្រស់ស្អាត​ បានបង្ហាញពីតម្លៃដ៏វិសេសវិសាល​និង​ក្តី​ប្រាថ្នា​ចំពោះ​សន្តិភាព​។​ បន្ទាប់មកមាន​ការ​សម្តែង​សិល្បៈគុនកុងហ្វូចិន​និង​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ដើម្បីបង្ហាញ​ពីទំនាក់ទំនង​ដ៏​អស្ចារ្យ​នៃ​សិល្បៈ​ក្បាច់​គុន។​ កម្មវិធី​ជា​បន្តបន្ទាប់​រួមមាន​បទចម្រៀង​“មនោសញ្ចេតនាកម្ពុជា-ចិន”​ការប្រគំពិណបុរាណចិន​បទ​“សំណើច​សមុទ្រឆាង”​និងការសូត្រកំណាព្យ​បទ​“សង្គ្រាមនិងសន្តិភាព”​ដែល​ទាំងអស់​នេះបានបង្ហាញពី​ភាពស្រស់ស្អាត​នៃវប្បធម៌ប្រពៃណី​និង​ការបង្ហាញ​មនោសញ្ចេតនា​យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព​។​ របាំ​“ព្រាបសន្តិភាព”​របស់​ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ​ពីអនាគតដ៏ស្រស់បំព្រង​ហើយចម្រៀង​បទ“សូមឱ្យពិភពលោក​ពោរពេញដោយក្តីស្រឡាញ់”​ដែល​ច្រៀងដោយ​សភាពាណិជ្ជកម្ម​ចិនប្រចាំនៅកម្ពុជា​បានធ្វើឱ្យ​កម្មវិធីទាំងមូល​រឹតតែឱឡារិក​បំផុត។…