ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា ត្រូវបាននគរបាលការពារព្រំដេនទឹកលេខ២៦៩ បានចុះប្រតិបត្តិការបង្រ្កាបទូកដឹកទំនិញជាគ្រឿងសមុទ្របាន១ទូក និងចាប់ឃាត់មនុស្ស២នាក់ ប្រគល់ជូនមន្រ្តីគយកំពុងស៊ើបអង្កេតបន្តនីតិវិធីច្បាប់។
លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦ នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទុកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។
ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មាននការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើនមិនយប់ឬថ្ងៃនោះទេតាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បតបង្រ្កាបផងដែរ។
