ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ យោងតាមការកំណត់ថ្មីនេះ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេសត្រូវបានកំណត់ដូចខាងក្រោម៖ – ប្រេងសាំងធម្មតា (Gasoline)៖ ៥២០០ រៀលក្នុងមួយលីត្រ – ប្រេងម៉ាស៊ូត (Diesel)៖ ៦០៥០ រៀលក្នុងមួយលីត្រ សេចក្តីជូនដំណឹងនេះធ្វើឡើងស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ក្រសួងពាណិជ្ជកម្មសូមអំពាវនាវឱ្យគ្រប់ស្ថានីយលក់ប្រេងឥន្ធនៈគោរពតាមតម្លៃកំណត់ ដើម្បីរក្សាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់។ ក្រសួងនឹងបន្តតាមដាន និងចាត់វិធាន ការចាំបាច់ចំពោះករណីលក់លើសតម្លៃកំណត់។ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយការទទួល ខុសត្រូវ…
Category: ព័ត៌មានសេដ្ឋកិច្ចនិងនយោបាយ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារដើម្បីចុះពិនិត្យស្ថានភាពការលក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ផ្សេងៗក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លៀតឱកាសឡើងថ្លៃប្រេងឥន្ធនៈមិនសមស្រប ដែលអាចកើតឡើងពីកង្វល់ទីផ្សារអន្តរជាតិ ឬព័ត៌មានផ្សេងៗ។ លទ្ធផលនៃការពិនិត្យបានបង្ហាញថាស្ថានីយ៍ប្រេង ឥន្ធនៈទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង មិនមានការឡើងថ្លៃខុសប្រក្រតីនោះទេ គឺបានលក់តាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ជាផ្លូវការ។ ជាពិសេស ក្រុមហ៊ុនតេលាខ្មែរ និងកាល់តិច ក្នុងតំបន់នេះ មានស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់ធានាការ ផ្គត់ផ្គង់ជាប្រចាំដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំទិញប្រេងឥន្ធនៈស្តុកទុក…
សម្រស់ទឹកកសិន្ធុអង្គរវត្ត អង្រួនបេះដូងភ្ញៀវទេសចរ
សៀមរាប៖ ពេលធ្វើដំណើរមកដល់កសិន្ធុអង្គរវត្តភ្លាម ភ្ញៀវទេសចរតែងលាន់មាត់ និងត្រជាក់ភ្នែកពេលក្រឡេកឃើញទឹកថ្លា ខៀវស្រងាត់ ចាំងឆ្លុះដើមឈើធំៗ ដែលដុះត្រៀបត្រាជុំវិញកសិន្ធុ។ ផ្ទាំងទស្សនីយភាពនេះ ប្រហែលមានតែប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួន ក្នុងតំបន់អង្គរតែប៉ុណ្ណោះ។ ពិតណាស់ ភាពស្រស់ស្អាតនេះ មិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងតាមរយៈការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា គ្រប់លំដាប់ថ្នាក់ ទាំងការរៀបចំ ប្រព័ន្ធគ្រប់គ្រងទឹក និងផ្នែកអនាម័យបរិស្ថាន ក្នុងន័យធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងទាក់ទាញ ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ៕
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ (The 10th Belt and Road Summit) នាទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ – បង្កើតអនាគតរួមគ្នា (Collaboration for change – Shape…
ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍បញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបម្រើឱ្យការបំពញកិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា…
លោក ទៀ ស្យាម បង្ហើបថាការបង្កើតក្រុមហ៊ុនប្រេងឥន្ធនៈថ្មី ត្រូវការពេលវេលាយូរបន្តិច និងកំពុងរៀបចំនាំចូលស្តុកប្រេងថ្មីពីអាម៉េរិក
លោក ទៀ ស្យាម ជាម្ចាស់អាជីវកម្មម្នាក់ក្នុងចំណោមអ្នកដែលបានទិញសិទ្ធិចែកចាយបន្តពីក្រុមហ៊ុនប្រេងចាស់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហើបឲ្យដឹងថា៖ “ដោយរងការឈឺចាប់ជាខ្លាំងពីបញ្ហាដែលបានកើតឡើង ខ្ញុំបានសម្រេចចិត្តក្នុងការបង្កើតក្រុមហ៊ុន PEACE Petroleum Cambodia នេះឡើង ដោយមានការគាំទ្រ និងជ្រោមជ្រែងពីបងប្អូនម្ចាស់ស្ថានីយទាំង ៣៥ ព្រមទាំងសាធារណជន បច្ចុប្បន្ននេះ យើងកំពុងតែរៀបចំនាំចូលស្តុកប្រេងថ្មី ដែលមានប្រភពមកពីក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក។” លោក បានបន្ថែមទៀតថា រាល់ការផ្លាស់ប្តូរបែបផែនរូបរាង និងប្រព័ន្ធថ្មីៗរបស់ស្ថានីយ ត្រូវការពេលវេលា ការរៀបចំ និងសាងសង់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវអត្តសញ្ញាណថ្មីរបស់ PEACE និងចង់បង្កើតនូវបរិយាកាសថ្មី…
ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញទទួលជំនួបសម្តែងការគួសមជាមួយលោកជំទាវ Bridgette L Walker ព្រមទាំងអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា
ខេត្តព្រះសីហនុ: ព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជំនួបសម្តែងការគួសមជាមួយលោកជំទាវ Bridgette L Walker ភារ:ធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណា ចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការមកដល់ខេត្តព្រះសីហនុ ជាទឹកដីដ៏ស្រស់បំព្រង ព្រមទាំងអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋ អាមេរិក និងសូមអគុណលោកប្រធានា…
ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ១ ដែលមកទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ នៅខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥ នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជាកើនឡើង២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាង គេសម្រាប់ប្រាសាទអង្គរវត្ត។ លោកបានលើកឡើងថា ៖តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុង រយៈពេល ៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១ នាក់ កើនឡើង២១%បើធៀបនឹងរយ: ពេល ដូចគ្នាកាលពីឆ្នាំមុន។ លោក…
ពលករម្នាក់ជួប គ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ពេលទៅទិញអាហារហើយគេបញ្ជូនមកព្រំដែន ត្រូវបានអភិបាលខេត្តប៉ៃលិនជួយសង្គ្រោះនិងផ្តល់ថវិការមួយចំនួនថែមទៀត
(ប៉ៃលិន) ៖ បុរសជាពលករម្នាក់រងរបួសធ្ងន់ ខណៈដើររកទិញអាហារទទួលទាននៅលើចិញ្ចើមផ្លូវក្នុងទឹកដីប្រទេសថៃ ដោយត្រូវរថយន្តថៃបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រ ហើយត្រូវគេទារឱ្យសងលុយថែមទៀត។ តែក្រោយពេលបញ្ជូនឆ្លងដែនតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយសង្គ្រោះនិងជូនថវិកាមួយចំនួនទៀត។ ប្រភពព័ត៌មានពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ៖ ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តែដោយសារសភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ សូមបញ្ជាក់ថា…
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)
(ខេត្តក្រចេះ) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ឲ្យឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ ក្នុងស្រុកចិត្របុរី លោកប្រធាន…