ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
យោងតាមការកំណត់ថ្មីនេះ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេសត្រូវបានកំណត់ដូចខាងក្រោម៖
– ប្រេងសាំងធម្មតា (Gasoline)៖ ៥២០០ រៀលក្នុងមួយលីត្រ
– ប្រេងម៉ាស៊ូត (Diesel)៖ ៦០៥០ រៀលក្នុងមួយលីត្រ
សេចក្តីជូនដំណឹងនេះធ្វើឡើងស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ក្រសួងពាណិជ្ជកម្មសូមអំពាវនាវឱ្យគ្រប់ស្ថានីយលក់ប្រេងឥន្ធនៈគោរពតាមតម្លៃកំណត់ ដើម្បីរក្សាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់។
ក្រសួងនឹងបន្តតាមដាន និងចាត់វិធាន ការចាំបាច់ចំពោះករណីលក់លើសតម្លៃកំណត់។
សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយការទទួល ខុសត្រូវ និងសន្សំសំចៃ។
