ស្មាតហ្វូនត្រកូល Pixel 10 series បានប្រកាសចេញជាផ្លូវការហើយ ដែលរួមមានម៉ូឌែល Pixel 10, Pixel 10 Pro, Pixel 10 Pro XL និង Pixel 10 Pro Fold ជាមួយបន្ទះឈីបថ្មី Google Tensor G5 ជំនាន់ក្រោយ។ បន្ទះឈីបនេះត្រូវបានបង្កើតឡើងដោយ TSMC និងឌីហ្សាញដោយ Google ហើយមានទំហំ 3nm ដែលគួរតែមានល្បឿនលឿនជាងមុន ហើយសន្សាំថាមពលជាងមុនថែមទៀតផង។
Google បានលើកឡើងមកថា បើប្រៀបធៀបទៅនឹង Tensor G4 ជំនាន់មុននោះ បន្ទះឈីបថ្មី Tensor G5 គឺមានល្បឿនដំណើរការលឿនជាងមុនដល់ខ្ទង់ 34% លើផ្នែកស៊ីភីយូ។ ចំណែកឯ TPU (Tensor Processing Unit) វិញមានល្បឿនលឿនជាងមុនដល់ខ្ទង់ 60% បើប្រៀបធៀបនឹងម៉ូឌែល Pixel 9 series ឆ្នាំមុន។
ការដំណើរការមុខងារ AI ក៏លឿនជាងមុនដែរ ដោយសារតែក្រុមហ៊ុនបានប្រើប្រាស់ម៉ូឌែល AI ថ្មីដំបូងហៅថា Gemini Nano រត់បានលឿនជាងមុនខ្ទង់ 2.6x ដង និងសន្សាំថាមពលបានខ្ទង់ 2x ដងប្រសើរជាង Tensor G4 ហើយថែមទាំងផ្ដល់ជូននូវមុខងារថ្មីៗដូចជា Magic Cue, Voice Translate, Call Notes with actions និង Personal Journal សុទ្ធតែដំណើរការលើម៉ាស៊ីនផ្ទាល់ (on-device) ជាមួយ Tensor G5 ថ្មីនេះ។
លើសពីនេះទៅទៀត ផ្នែកកាមេរ៉ាក៏ត្រូវបានពង្រឹងបន្ថែមជាងមុន ដោយសារតែការបំពាក់បន្ទះឈីបជំនាន់ក្រោយនេះ ដែលបានចូលទៅជួយឲ្យស្មាតហ្វូន Pixel 10 series ធ្វើការផ្ដិតយករូបភាព និងវីដេអូបានកាន់តែល្អប្រសើរ។
