ភ្នំពេញ : Viettel IDC ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសវៀតណាម ក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យា Cloud បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវម៉ាកសញ្ញា Cloud ស្តង់ដាអន្តរជាតិ “Vcloudia” នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ី Cloud លំហយ៉ាងទូលំទូលាយ ដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន សហគ្រាស និងអង្គការនានានៅប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាទាន់សម័យកាល ដើម្បីបង្កើនសក្តានុពលក្នុងការអភិវឌ្ឍវិស័យឌីជីថលនៃកម្ពុជាកាន់តែប្រសើរបំផុត។
វិស័យសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យា Cloud នៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងឈានចូលដំណាក់កាលរីកចម្រើនខ្លាំង នៅប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមរបាយការណ៍ ICT នានា តម្រូវការហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា កំពុងកើនឡើងក្នុងអត្រាពីរខ្ទង់ជារៀងរាល់ឆ្នាំ ជាពិសេសក្នុងវិស័យធនាគារ ពាណិជ្ជកម្មអេឡិចត្រូនិក ឡូជីស្ទីក ការអប់រំ និងរដ្ឋាភិបាលអេឡិចត្រូនិក។
ការស្រាវជ្រាវរបស់ Ipsos ព្យាករណ៍ថា ទីផ្សារបច្ចេកវិទ្យា Cloud នៅកម្ពុជា នឹងសម្រេចបានអត្រាកំណើនទ្វេដង (CAGR) ១៧.១% និងមានទំហំប្រមាណ ៣៧១ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៧។ នេះឆ្លុះបញ្ចាំងពីនិន្នាការ ដែលមានតម្រូវការខ្ពស់៖ សហគ្រាស និងអង្គការត្រូវការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបប្រកបដោយសុវត្ថិភាព និងភាពបត់បែន ដើម្បីបំពេញតម្រូវការប្រតិបត្តិការនាយុគសម័យឌីជីថលដ៏ទំនើបនេះ។
មិនត្រឹមតែវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិតប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តកម្មវិធីថ្នាក់ជាតិ ដើម្បីជំរុញការអនុវត្តបច្ចេកវិទ្យាថ្មីៗ ដូចជា បច្ចេកវិទ្យា Cloud បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងទិន្នន័យទំហំធំផងដែរ។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់សេវាកម្ម Cloud អភិវឌ្ឍយ៉ាងខ្លាំងក្លា និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
នៅចំពោះមុខនៃភាពបត់បែនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដែលកំពុងរីកលូតលាស់យ៉ាងទូលំទូលាយ ក្រុមហ៊ុន Viettel IDC បានដាក់ឲ្យដំណើរការជាផ្លូវការនូវ Vcloudia – ម៉ាកសញ្ញា Cloud លំដាប់អន្តរជាតិ ដែលត្រូវបានរចនាឡើងជាប្រព័ន្ធបច្ចេកវិទ្យា Cloud ដ៏ទូលំទូលាយ និងបើកចំហ។ Vcloudia មិនត្រឹមតែនាំយកនូវសមត្ថភាពនៃបច្ចេកវិទ្យា និងបទពិសោធប្រតិបត្តិការជាង ១៧ ឆ្នាំកន្លងមក ពីប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ី Cloud របស់ Viettel IDC នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានរចនាឡើងជាពិសេស ស័ក្តិសមនឹងតម្រូវការរបស់សហគ្រាសនៅក្នុងប្រទេសកម្ពុជាទៀតផង។
ប្រព័ន្ធបច្ចេវិទ្យាអេកូឡូស៊ី Vcloudia មានសសរស្តម្ភសំខាន់ចំនួន ៥ (Full-stack Cloud)៖ បច្ចេកវិទ្យា Cloud (Cloud Compute), ឃ្លាំងផ្ទុកទិន្នន័យលើ Cloud (Cloud Storage), ការបម្រុងទុកទិន្នន័យលើ Cloud (Cloud Backup), បណ្ដាញទំនាក់ទំនង Cloud (Cloud Network) និងសុវត្ថិភាព Cloud (Cloud Security) ជួយសហគ្រាសពង្រីកខ្លួនបានឆាប់រហ័ស បង្កើនប្រសិទ្ធភាពថ្លៃដើមវិនិយោគ បំពេញតម្រូវការស្តង់ដាសុវត្ថិភាពដ៏តឹងរឹង សម្រាប់វិស័យសំខាន់ៗដូចជា ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋ។
មិនត្រឹមតែនាំមកនូវផលប្រយោជន៍ទាក់ទងនឹងប្រសិទ្ធភាពប្រតិបត្តិការ និងការការពារទិន្នន័យប៉ុណ្ណោះទេ Vcloudia ក៏ផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសកម្ពុជា ដើម្បីពង្រីកខ្លួនបានងាយស្រួល អនុវត្តបច្ចេកវិទ្យាថ្មីៗដូចជា AI ឬ Big Data ហើយបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងបរិបទដែលសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។
លោក លេ បាតិន (Le Ba Tan) អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Viettel IDC មានប្រសាសន៍ថា៖ «យើងយល់ថាទីផ្សារនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន Vcloudia នាំមកនូវសេវាកម្មដ៏ស័ក្តិសមបំផុតសម្រាប់បរិបទអាជីវកម្ម និងលក្ខខណ្ឌប្រតិបត្តិការក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ដើម្បីជួយសហគ្រាសបង្កើននូវសក្ដានុពលដ៏ខ្លាំងក្លាក្នុងការប្រកួតប្រជែង ក្នុងពិភពអាជីវកម្មឌីជីថលរបស់ពួកគេ»។
គួរឲ្យកត់សម្គាល់ថា ពិធីបើកសម្ពោធ Vcloudia នៅរាជធានីភ្នំពេញ ក៏មានការចូលរួមពីតំណាងរបស់ Qualcomm ដែលជាសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកផងដែរ។ នាពេលខាងមុខ ក្រុមហ៊ុន Viettel IDC និង Qualcomm នឹងរួមដំណើរជាមួយគ្នា ដើម្បីផ្តល់នូវវេទិកា និងដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) សម្រាប់សហគមន៍ធុរកិច្ចកម្ពុជា គាំទ្រអង្គការនានាក្នុងការទាញយកទិន្នន័យប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ និងបង្កើតឲ្យមានគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដោយផ្អែកលើបច្ចេកវិទ្យាដ៏ទំនើប។
