អាកាសយានដ្ឋានអាត្លង់តា ចាប់ផ្តើមអនុវត្តវិធានការរឹតត្បិតអ្នកដំណើរមកពីប្រទេសអាហ្វ្រិក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺអេបូឡា

អាត្លង់តា ៖ អាកាសយានដ្ឋានអន្តរជាតិ ហាត់ស្ហ្វៀល-ជែកសិន អាត្លង់តា (Hartsfield-Jackson Atlanta International Airport) បានចាប់ផ្តើមអនុវត្តវិធានការរឹតត្បិត និងពង្រឹងការត្រួតពិនិត្យអ្នកដំណើរមកពីប្រទេសកុងហ្គោ អ៊ូហ្កង់ដា និងស៊ូដង់ខាងត្បូង ចាប់ពីថ្ងៃសុក្រ ទី២២ ឧសភា ឆ្នាំ២០២៦ តទៅ។

វិធានការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ហានិភ័យនៃការនាំចូលជំងឺ អេបូឡា(Ebola) ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងតំបន់អាហ្វ្រិកកណ្តាល និងខាងកើត។ អ្នកដំណើរដែលធ្លាប់ស្នាក់នៅក្នុងប្រទេសទាំងបីនេះក្នុងរយៈពេល២១ថ្ងៃ មុនមកដល់សហរដ្ឋអាមេរិក នឹងត្រូវធ្វើការត្រួតពិនិត្យសុខភាពពិសេសនៅព្រលាន យន្តហោះអាត្លង់តា រួមទាំងវ៉ាស៊ីនតោនឌុល្លេស និងហូស្តុន។

យោងតាមការប្រកាសពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការ ជំងឺ (CDC) អ្នកដំណើរដែលមានរោគសញ្ញាសង្ស័យឆ្លងជំងឺអេបូឡា នឹងត្រូវដាក់ចត្តាឡីស័ក និងព្យាបាលភ្លាមៗរយៈពេល២១ថ្ងៃ។

ស្ថានភាពជំងឺអេបូឡានៅបច្ចុប្បន្នលោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា រហូតមកដល់ពេល នេះ មានករណីសង្ស័យឆ្លងជំងឺអេបូឡាជាង ១០០០នាក់ និងមានអ្នកស្លាប់ជាង២២០ នាក់។ ការរាលដាលនេះ កំពុងកើតឡើងលឿនជាងការឆ្លើយតប ជាពិសេសនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងអ៊ូហ្កង់ដា។

ជំងឺនេះ បង្កឡើងដោយមេរោគ Bundibugyo Ebola ដែលជាប្រភេទកម្រមួយ និងមិនទាន់មានវ៉ាក់សាំងជាក់លាក់នៅឡើយ។

អាជ្ញាធរអាមេរិក បានគូសបញ្ជាក់ថា វិធាន ការទាំងនេះ គឺជាវិធានការបង្ការ ដើម្បីការពារសុខភាពសាធារណៈ ខណៈដែលហានិភ័យនៃការចូលមកក្នុងសហរដ្ឋ ឮអាមេរិក នៅតែមានកម្រិតទាប។

ប្រភព៖ .CDC, WHO, U.S. Department of State (ឧសភា ២០២៦)