ក្រុមហ៊ុន DJI ប្តឹង Insta360 ពីរ លើក លើម៉ាស៊ីនថត Luna Ultra ចោទថាចម្លងរូបរាង និងបច្ចេកវិទ្យា Osmo Pocket

បរទេស៖ ក្រុមហ៊ុន DJI បានប្តឹងក្រុមហ៊ុន Insta360 (Arashi Vision) ពីរលើកនៅតុលាការសហរដ្ឋ អាមេរិក ភ្លាមៗបន្ទាប់ពីការចេញលក់ម៉ាស៊ីនថត gimbal ថ្មី Luna Ultraនៅថ្ងៃទី ១០ ខែមិថុនា។ ការប្តឹងនេះ ចោទថា ផលិតផលរបស់ Insta360 រំលោភ លើ patents របស់ DJI ទាំងផ្នែករូបរាង និងមុខងារ។

យោងតាមព័ត៌មានពី PetaPixel និងប្រភពផ្សេងទៀត ការប្តឹងទីមួយផ្ដោតលើ design patents (រូបរាង) ពីរ ដោយចោទថា Luna Ultra និង Luna Pro មានរូបរាងស្រដៀងគ្នាខ្លាំងជាមួយ DJI Osmo Pocket series រួមមាន ទម្រង់រាងវែង ដៃ gimbal អេក្រង់ដែលបង្វិលបាន កង់ scroll wheel ប៊ូតុង record និងផ្នែកផ្សេងទៀត។

ការប្តឹងទីពីរ ផ្ដោតលើ utility patents (មុខងារ) ចំនួន ៤ រួមមាន បច្ចេកវិទ្យា subject tracking របៀប follow/lock នៃ gimbal និងវិធីសាស្ត្រគ្រប់គ្រងផ្សេងទៀត។ DJI សុំឱ្យតុលាការ ហាមឃាត់ការលក់ Luna Ultra នៅសហរដ្ឋអាមេរិកទាំងស្រុង (permanent injunction) រួមទាំងទាមទារប្រាក់ខូចខាត និងផលចំណេញពី Insta360។

Insta360 ឆ្លើយតបដោយប្តឹងត្រឡប់មិនយូរប៉ុន្មាន នៅថ្ងៃទី ១២ ខែមិថុនា Insta360 បានប្តឹងត្រឡប់ DJI ពីរលើក ចោទថា DJI រំលោភលើ ៥ patents របស់ខ្លួន។ បច្ចេកវិទ្យាដែលត្រូវបានលើកឡើងរួមមាន gimbal stabilization, directional control, smooth stabilization, telemetry overlay និង panoramic video stabilization។

ការប្តឹងរបស់ Insta360 គោលដៅផលិតផល DJI ជាច្រើនដូចជា Osmo Pocket series, Ronin/RS, Osmo Mobile និង Osmo 360។ ក្រុមហ៊ុន Insta360 បានបញ្ជាក់ថា ខ្លួនបដិសេធចំពោះការចោទប្រកាន់របស់ DJI ទាំងស្រុង ហើយមើលឃើញថា ការប្តឹងនេះឆ្លុះបញ្ចាំងពីការភ័យខ្លាចនៃការប្រកួតប្រជែង។

Insta360 Luna Ultra គឺជាម៉ាស៊ីនថត gimbal កម្រិតខ្ពស់ ដែលជាគូប្រជែងផ្ទាល់ជាមួយ Osmo Pocket៖
– Dual Leica lenses (1-inch 8K sensor + telephoto 1/1.3-inch)។
– អេក្រង់ OLED 2-inch អាចដកចេញបាន ដែលដំណើរការជា remote ឥតខ្សែ។
– ថតវីដេអូ 8K30 Dolby Vision, 4K120fps slow motion។
– Zoom រហូតដល់ 12x (6x lossless)។
– Triple AI Chip សម្រាប់ tracking និង low-light performance។
– តម្លៃចាប់ផ្ដើមប្រហែល ៧៧០ ដុល្លារ។

ផលិតផលនេះបានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកបង្កើតមាតិកា ដោយសាររូបរាងបង្ហាញ និងមុខងារទំនើប។

ក្ដីក្ដាំងនេះកំពុងដំណើរការនៅតុលាការ Eastern District of Texas ហើយនៅមិនទាន់មានលទ្ធផលច្បាស់លាស់នៅឡើយ។ វាបង្ហាញឱ្យឃើញពីការប្រកួតប្រជែងយ៉ាងតឹងតែងក្នុងទីផ្សារម៉ាស៊ីនថត vlogging និង gimbal camera។

#ប្រភព៖ PetaPixel