បាងកក៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើទូកមួយគ្រឿងដែលកំពុង ចតនៅកំពង់ផែមួយក្នុងទន្លេ ChaoPhraya កាលពីវេលាម៉ោងប្រមាណ៧យប់ មុនពេល រាលដាលយ៉ាងឆាប់រហ័សទៅកាន់ទូកជាច្រើនគ្រឿងទៀតដែលចតនៅក្បែរនោះ។
តាមរបាយការណ៍បឋម មិនមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ ដោយសារតែទូកដែលរងគ្រោះមិនមានផ្ទុកអ្នកដំណើរនៅពេលកើតហេតុ។
ចំណែកមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ៕
