ភ្នំពេញ៖ មនុស្សជាង ១០០០នាក់ បានមក ជួបជុំគ្នាដើរដោយសន្តិវិធីនៅតាមបណ្តោយវិថីដើរចតុមុខ ដែលបង្ហាញពីសាមគ្គីភាព និងការអាណិតអាសូរដល់កម្ពុជា។ កម្មវិធីនេះរៀបចំឡើងដោយគំនិតផ្តួចផ្តើមដែលដឹកនាំដោយអ្នកស្ម័គ្រចិត្ត CambodiaLovesPeace (កម្ពុជាស្រឡាញ់សន្តិភាព) ក្នុងគោលបំណងអបអរសាទរសន្តិភាព និងសាមគ្គីភាពនៅក្នុងប្រទេសកម្ពុជា។
អ្នកចូលរួមបានប្រមូលផ្តុំគ្នានៅក្បែរមាត់ទន្លេ ដោយបានពាក់អាវយឺតពណ៌សដែលមានបោះពុម្ពពាក្យស្លោក «កម្ពុជាស្រឡាញ់សន្តិភាព»។ ពួកគេបានដើរដង្ហែឆ្លងកាត់បេះដូងនៃរាជធានី គឺមិនមែនក្នុងគោលបំណងតវ៉ានោះទេ ប៉ុន្តែដើម្បីបង្ហាញពីនិមិត្តរូបនៃក្តីសង្ឃឹម និងការរួបរួមគ្នា។
