កំពង់ឆ្នាំង ÷ កាលរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំធ្វើពិធីបួងសួងដល់ទសបារមី លោកតាដំបងដែក ជួយថែរក្សាមាតុភូមិកម្ពុជា និងវីរកង ទ័ពកម្ពុជាទាំងអស់ដែលកំពុងប្រយុទ្ធតតាំង ពីការឈ្លានពានពីទ័ពថៃ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ។
ពិធីបានធ្វើឡើងនៅអសន:លោកតាដំបងដែក ក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ ផាត សុផាន្នី ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
