ឯកឧត្តម អភិបាលខេត្ត បញ្ជាឱ្យចុះស្រាវជ្រាវហើយករណីដីឡូអត់ច្បាប់

កំពង់ឆ្នាំង÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៦ បានបញ្ជូនក្រុមការងារដែលមាន លោក ជា សុខ រិទ្ធ អភិបាលរងខេត្ត ជាប្រធាន ដឹកនាំក្រុមការងារចុះទៅពិនិត្យនិងស្រាវជ្រាវករណីក្រុមហ៊ុនដីឡូ (អត់ច្បាប់)មួយកន្លែង ដែលបានធ្វើសកម្មភាពឈូសឆាយផ្សព្វផ្សាយ ពុះព័ទ្ធរបងដើម្បីលក់ជូនអតិថិជនកន្លងមក ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានម្ចាស់ឈ្មោះ ហុង ចេង មានអាសយដ្ឋានផ្ទះ លេខ១៤ Eo ផ្លូវលេខ១៣០ ភូមិ៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។