ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចូលរួមរំលែកទុក្ខបុណ្យសពម្តាយបង្កើតរបស់លោក ង៉ែត ចន្ថា ប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក កែ សិទ្ធិ អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការជាច្រើនរូប ចូលរួមបុណ្យសពលោកយាយ ខៀវ សុខ ដែលជាម្តាយបង្កើតរបស់លោក ង៉ែត ចន្ថា ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសដ៏សែនវិយោគនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយលោក ង៉ែត ចន្ថា ចំពោះមរណភាពរបស់លោក យាយ ខៀវ សុខ ដែលជាការបាត់បង់ម្តាយជាទីស្រឡាញ់បំផុត ដែលតែងតែប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះកូនៗ រួមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកមរណ ទុក្ខដ៏ក្រៀមក្រំជាមួយលោក ង៉ែត ចន្ថា ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់លោកយាយ ខៀវ សុខ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងសេចក្តីសុខសាន្តជានិច្ច។