ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឧត្ដមសេនីយ៍ ឯក អ៊ុំ សុខ ដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន នៅដីសម្បទាសង្គមកិច្

កំពង់ឆ្នាំង៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជា មួយឧត្តមសេនីយ៍ឯក អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹក នាំក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យការងារសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្ប ទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការចុះត្រួតពិនិត្យនេះ គឺជាការបន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ជីវភាព និងធានាលំនៅឋានសមរម្យជូនគ្រួសារអតីតយុទ្ធជន ដែលជាអ្នកបម្រើជាតិក្នុងសម័យមុន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសង្កត់ធ្ងន់ថា ការ សាងសង់ផ្ទះទាំងនេះមានសារៈសំខាន់ខ្លាំង ដើម្បីផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពជីវភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងជាការថ្លែងអំណរគុណចំពោះការលះបង់របស់ពួកគាត់ក្នុងការការពារទឹកដីមាតុភូមិ។

ឧត្តមសេនីយ៍ឯក អ៊ុំ សុខ ក៏បានបញ្ជាក់ពីការសហ ការយ៉ាងជិតស្និទ្ធរវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយរដ្ឋបាលខេត្ត ដើម្បីតាមដាន និងធានាឱ្យការងារសាងសង់ប្រព្រឹត្តទៅដោយត្រឹមត្រូវ គុណភាព និងបញ្ចប់តាមកាលវិភាគ។

ក្រុមការងារបានពិនិត្យមើលវឌ្ឍនភាពការងារ គុណភាពសម្ភារៈ និងការរៀបចំទីតាំង ដើម្បីធានា ថាផ្ទះនឹងអាចប្រើប្រាស់បានយូរអង្វែង និងសមស្របនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់គ្រួសារអតីតយុទ្ធជន។

ការងារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងបន្តរក្សាការគាំទ្រ ចំពោះអ្នកដែលធ្លាប់បម្រើជាតិ នៅក្នុងខេត្តកំពង់ឆ្នាំង។