កងកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកសៀវភៅសុវត្ថិភាពជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណៈ នៃអធិការ ដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកសៀវភៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅភូមិធម្មយុត្តិ សង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះ បានអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការងាររបស់ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

កងកម្លាំងនគរបាលបានសហការជាមួយមន្ទីរសា ធារណៈការ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្អេរ ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងចែកជូនសៀវភៅស្ដីពី «អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង» ដោយផ្តោតលើការពារជីវិត និងការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ គោលបំណងសំខាន់គឺដើម្បីលើកកម្ពស់ការយល់ដឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីនេះមានចំនួនសរុប ១០៥នាក់ ក្នុងនោះជាស្ត្រី ៦៥នាក់។ ប្រជាពល រដ្ឋបានស្វាគមន៍ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីផ្សព្វផ្សាយនេះ។

ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការលើកកម្ពស់សុវត្ថិភាពផ្លូវគោក នៅតែជាចំណុចសំខាន់មួយក្នុងការងាររបស់កងកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីធានាឱ្យប្រជាពលរដ្ឋធ្វើដំណើរបានដោយសុវត្ថិភាព។