កិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀម លក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហា ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀម លក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហា ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំផ្ទាល់ដោយ លោកស្រី ប៊ន សុភី អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងលោក-លោកស្រីអភិ បាលក្រុង ស្រុក ទាំង៨ ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងរៀបចំផែនការ និងបែងចែកភារកិច្ចដល់មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង-ស្រុក សំដៅធានាឱ្យការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះវររាជមាតាជាតិខ្មែរ ប្រព្រឹត្តទៅទៅតាមទម្រង់ពិធីការ យាងគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ បង្កលក្ខណៈអធិកអធម និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ។

លោកស្រី ប៊ន សុភី បានសង្កត់ធ្ងន់ និងណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការរៀបចំតុបតែងលម្អតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ឱ្យបានស្អាតបាត និងមានរបៀបរៀបរយ រួមទាំងការរៀបចំកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់បំផុត៕