អភិបាលខេត្តកំពង់ឆ្នាំង ជំរុញអង្គភាពជំនាញពង្រឹង និងគៀរគរការប្រមូលពន្ធឱ្យបានច្រើន ដើម្បីគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នៅចំពោះមុខអង្គភាពផ្តល់សេវា អាជ្ញាធរក្រុង ស្រុក និងឃុំ-សង្កាត់ បានស្នើឱ្យអង្គភាពទាំងអស់បង្កើនកិច្ចសហការគ្នាក្នុងការពង្រឹង និងគៀរគរការប្រមូលពន្ធឱ្យបានកាន់តែច្រើន និងអស់លទ្ធភាព ដើម្បីផ្តល់ការគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។

ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពីលោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។