ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និងហៅក្រុមផលិតមាតិកាវីដេអូ ដែលគេស្គាល់ថា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ។
ការដាក់បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «រុញគ្រែពេទ្យ» ដែលមានខ្លឹម សាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យចាត់ វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដែលចូលចិត្តស្លៀកពាក់ លេចលើខ្វះក្រោម បញ្ចេញសាច់ដើមទ្រូងធំៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍។ បុគ្គលទាំងនោះត្រូវហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរ។
ការដាក់បទបញ្ជានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងតម្លៃសីលធម៌សង្គម វប្បធម៌ និងការពារកិត្តិយសសេច ក្តីថ្លៃថ្នូររបស់មនុស្សជាតិ ក៏ដូចជាទប់ស្កាត់ការផ្សព្វ ផ្សាយមាតិកាអនឡាញទាំងឡាយណាដែលខ្វះការទទួលខុសត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕
