ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានធ្វើការបណ្ដេញជនជាតិចិនចំនួន ១៦៤ នាក់ (ក្នុងនោះស្រី ១ នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
ការបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធនឹងការលួចឆ្លងដែន លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ប្រើប្រាស់សារធាតុញៀន ក៏ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
