កំពង់ឆ្នាំង ៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធ និងបង្កើនភាពងាយស្រួលក្នុងការប្រកាស និងបង់ប្រាក់ពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល សាខាពន្ធដារខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើប្រាក់បៀវត្ស ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងការប្រើប្រាស់កម្មវិធី GDT Taxpayer App ដល់ម្ចាស់អាជីវកម្មដែលជាប់ពន្ធតូច និងមន្ត្រីជំនាញមន្ទីរអង្គភាពជុំវិញខេត្ត។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង និងលោក ស៊ីវ សារិន នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីតំណាងអង្គភាពវិស័យឯកជន និងសាធារណៈជាច្រើនផងដែរ។
