អ៊ីស្រាអែលនឹងកម្ទេចតំបន់ហ្គាហ្សាក្រុមហាម៉ាស បើមិនព្រមគោរពតាមលក្ខខណ្ឌចំនួន២

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz គំរាមកម្ទេចទីក្រុងហ្គាហ្សាឱ្យក្លាយជាផេះប្រសិនបើក្រុមហាម៉ាស់មិនដោះ លែងចំណាប់ខ្មាំង មិនទម្លាក់អាវុធ ឬមិនបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌអ៊ីស្រាអែល។

លោកបានប្រៀបធៀបហ្គាហ្សា ទៅនឹងទីក្រុង Rafah និង Beit Hanoun ដែល រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ជាឱ្យចរចាជាបន្ទាន់ដើម្បីដោះលែងចំណាប់ខ្មាំង អមដោយប្រតិបត្តិការយោធាដណ្តើមកាន់កាប់ហ្គាហ្សា និងកម្ទេចទីតាំងហាម៉ាស់។ អ៊ីស្រាអែលក៏បានអនុញ្ញាតឱ្យកែនទ័ពបម្រុង ៦០,០០០ នាក់។

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ចាប់ផ្តើមតាំង ពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីហាម៉ាស់វាយ លុកអ៊ីស្រាអែលសម្លាប់មនុស្ស១,២១៩នាក់ ភាគច្រើនជាជនស៊ីវិល។ ជាការសងសឹក អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦២,០០០ នាក់ ភាគច្រើនជាជនស៊ីវិល។