កំពង់ឆ្នាំង៖ ព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី ព្រះរាជាគណៈកិត្តិយស ព្រះបាឡាត់ខេត្ត និងជាចៅអធិការវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) បាននិមន្តផ្តល់ឱវាទ និងរៀបចំអាហារសាមគ្គីដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយ៉េនឌ័រក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តផងដែរ។
ការផ្តល់ឱវាទ និងអាហារសាមគ្គីនេះ គឺជាសកម្មភាពមនុស្សធម៌ និងពុទ្ធសាសនា ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះមន្ត្រី និងជនជាប់ឃុំក្នុងការលើកកម្ពស់សីលធម៌ និងសាមគ្គីភាពក្នុងសង្គម។
