ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមសកម្មនៅលើ TikTok និងបង្កើតគណនីផ្លូវការរបស់សេតវិមាន ទោះបីជា TikTok កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅអាមេរិក។
លោក Trump បានពន្យារពេលជាលើកទី ៣ សម្រាប់ក្រុមហ៊ុន ByteDance ដើម្បីលក់ TikTok នៅអាមេរិក ដោយកំណត់ថ្ងៃ ផុតកំណត់ថ្មីនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ។
លោកបានបញ្ជាក់ថា អាចនឹងពន្យារពេលបន្ថែមទៀតប្រសិនបើចាំបាច់ ដោយសារស្ថានការណ៍ស្មុគស្មាញ។ មានអ្នកវិនិយោគអាមេរិកច្រើនចាប់អារម្មណ៍ទិញ TikTok ប៉ុន្តែលោកមិនបញ្ជាក់អត្តសញ្ញាណទេ។
Trump ចាត់ទុកបញ្ហាសន្តិសុខជាតិទាក់ទងនឹង TikTokថាត្រូវបានគេពង្រីកហួសហេតុ និងបន្តតាមដាន។
លោក Trump ថានឹងពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅពេល សមស្រប ប៉ុន្តែពុំទាន់មានការសន្ទនាទេ។
