លោក Donald Trump ប្រកាសយករដ្ឋ Washington ជាទីតាំងចាប់ឆ្នោត World Cup 2026 ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើជាទីតាំងសម្រាប់ពិធីចាប់ឆ្នោត World Cup 2026 ដែលមាន ៤៨ ប្រទេសចូលរួម។ លោក Trump ហៅព្រឹត្តិការណ៍នេះថាជា «ព្រឹតិ្តការណ៍ធំបំផុតហើយក្នុងប្រវត្តិសាស្រ្តកីឡា»។

ប្រធាន FIFA Gianni Infantino បានថ្លែងថា ពិធីចាប់ឆ្នោតនឹងផ្សាយផ្ទាល់ទូទាំងពិភពលោក ទាក់ទាញអ្នកទស្សនាជាង ១ ពាន់លាននាក់។

World Cup 2026 នឹងរៀបចំនៅអាមេរិក កាណាដា និងមិចស៊ិក ជាម្ចាស់ផ្ទះរួមគ្នា ដោយមានក្រុមចូលរួម ៤៨ ក្រុមជាលើកដំបូង។ ពិធីចាប់ឆ្នោតនឹងបែងចែក ១២ ពូល (៤ ក្រុមក្នុង១ពូល) នៅខែធ្នូ ២០២៥។ ក្រុមលេខ ១ និងលេខ ២ នៃពូលនីមួយៗ រួមជាមួយក្រុមលេខ ៣ ល្អបំផុត ៨ ក្រុម នឹងឡើងទៅវគ្គបន្ត។