សិស្សមកពីតាមបណ្តាស្រុកអាចចូលស្នាក់នៅវត្តចំនួន៧ ក្នុងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ក្នុងឱកាសប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡឆ្នាំ២០២៤-២០២៥

កំពង់ឆ្នាំង៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង សូមប្រគេន និងជូនដំណឹងដល់ព្រះគ្រូអនុគណ ក្រុងកំពង់ ឆ្នាំង ព្រះគ្រូអនុ គណស្រុករលាប្អៀរ ព្រះគ្រូចៅអធិការចំនួន ៧វត្តគឺ វត្តខេមវន្ត(ហៅវត្តខ្សាម) វត្តថ្មស (ហៅក្តីត្នោត) វត្ត កាសេមរតនារាម(ហៅវត្តធម្មយុត្តិ) វត្តពលិសបព្វតារាម (ហៅវត្តសន្ទូច) វត្តអារញ្ញិការាម វត្តត្រពាំងស្មោ និងវត្តសផ្ទៃ ព្រះមេត្តាជ្រាប ថា ៖ ដោយយោងទៅតាមការស្នើសុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក៏ដូចជាការសម្រួលដល់ការធ្វើ ដំណើរ ហូបចុក និងការស្នាក់នៅរបស់បេក្ខជនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីបណ្តាស្រុកនានា ជុំវិញ ខេត្តកំពង់ឆ្នាំង ដែលពុំមានលទ្ធភាព ជួលកន្លែងស្នាក់នៅនោះ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង សូមប្រគេន និង សូម ការអនុញ្ញាតឱ្យបេក្ខជនស្នាក់នៅបណ្តោះអាសន្ននៅវត្តខាងលើនេះ ដោយក្តីអនុគ្រោះ ។

ចំពោះការស្នាក់នៅរបស់បេក្ខជនគឺមានរយៈពេល ៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៧-២៨-២៩ ខែសីហា ឆ្នាំ២០២៥ ។