តាកែវ៖ នៅព្រឹកថ្ងៃទី២៣ សីហា ២០២៥ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ថ្មី។ ពិធីនេះមានការចូលរួមពីមេដឹកនាំគណបក្សថ្នាក់ខេត្ត និងក្រុងស្រុកជាច្រើន។
ក្នុងឱកាសនោះ លោកបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ការសាងសង់ស្នាក់ការថ្មីនេះបង្ហាញពីភាពរឹងមាំរបស់គណបក្សប្រជា ជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យសមាជិកគណបក្ស រួមគ្នាឯកភាព បម្រើប្រជាពលរដ្ឋដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីបង្កើនជំនឿជឿជាក់ និងឈ្នះការបោះឆ្នោតអាណាចក្រខាងមុខ។
ក្រៅពីនេះ លោកបណ្ឌិត ជា វ៉ាន់ដេត ក៏បានចូលរួមថវិកាសាងសង់ការិយាល័យថ្មី ជាមួយទឹកប្រាក់ចំនួន ១០០ លានរៀល ផងដែរ៕
