កំពង់ឆ្នាំង ÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តរួមនិងក្រុមការងារ បានចូលរួមសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ សប្បុរសជនទូទាំងខេត្តកំពង់ឆ្នាំង ប្រគល់ជូនវីរកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងបងប្អូនជនភៀសសឹក ស្នាក់នៅវត្តពោធិ៍ប្រាំពាន់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ។
អំណោយដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននាំយកមកផ្តល់ជូន នាពេលនេះរួមមាន ៖ អង្ក ថ្នាំពេទ្យ មី ត្រីងៀត ត្រីខកំប៉ុង ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ភេសជ្ជៈ ភូយមុង សំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ។
នៅក្នងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ព ដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ។
ឯកឧត្តមបានបន្តថាក្នុងនាមអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរ និងជាសមរភូមិជួជួរក្រោយ និងជួយឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខឲ្យអស់ពីលទ្ធភាព ដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ដឹងគុណ និងជូនពរដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅ ជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា។
