កំពង់ឆ្នាំង រៀបចំប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ខួបលើកទី ១៦២ ត្រូវបានសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងនិងអនុសាខាទាំង៨ស្រុក ក្រុង រៀប ចំឡើងនៅវត្តចន្ទប្បជោតនារាម ហៅវត្តាសុត ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ១៣ខែធ្នូ ឆ្នាំ២០២៥ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីឯកឧត្ត លោក ជំទាវថ្នាក់ដឹកនាំ មន្ត្រីអនុសាខា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងសិក្សានុសិស្ស ជាច្រើនអង្គ.នាក់ ។ ឯកឧត្តម…
ពិធីសម្ភោធដាក់អោយប្រើបាស់ជាផ្លូវការ “គម្រោងទឹកជីវិត នៃសមាគមបញ្ញាវន្តកម្ពុជាដម្បីអភិវឌ្ឍន៍ ” ដែលឧបត្ថម្ភដោយក្រុមមេធាវី អាស៊ីកម្ពុជា នៅវត្តទេពធិតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តទេពធិតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានប្រារព្ធពិធីសម្ភោធដាក់អោយប្រើបាស់ជាផ្លូវការ “គម្រោងទឹកជីវិត នៃសមាគមបញ្ញាវន្តកម្ពុជាដម្បីអភិវឌ្ឍន៍ ” ដែលឧបត្ថម្ភដោយក្រុមមេធាវី អាស៊ីកម្ពុជា ក្រោមអធិបតីភាពលោក ជំទាវ សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា និងជាប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និង លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន…
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជៀសហានិភ័យដល់សង្គមជាតិ
កំពង់ឆ្នាំង៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយរៀបចំធ្វើនៅវិទ្យាល័យ តេជោហ៊ុនសែនទឹកហូត ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក នូ សីហា នាយកសាលាវិទ្យាល័យតេជោហ៊ុនសែនទឹកហូត បានសំដែងនូវភាពរីករាយ ដែលក្រុមការងារគ្រប់គ្រងព័ត៌មាននិងសាធារណៈមតិនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចុះមកអប់រំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងវិទ្យាល័យរបស់ខ្លួន ដើម្បីឲ្យសិស្សទាំងអស់ ស្គាល់ច្បាស់អំពីព័ត៌មានពិតនិងព័ត៌មានក្លែងក្លាយ ត្រូវផ្ទៀងផ្ទាត់យ៉ាងដូចម្ដេច ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយដែលបង្ក អស្ថិរភាពក្នុងសង្គម។ លោក ឈាង វណ្ណះ…
ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រីកំពុងរងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ ចូលទៅក្នុងទន្លេសាបវិញ។ ប្រភេទត្រីកំពុងរងគ្រោះ ដែលបានលែងនោះ មានរហូតដល់ចំនួន១១ក្បាល ក្នុងនោះ មានត្រីរាជចំនួន ១ក្បាល មានទម្ងន់ ៤២គីឡូក្រាម ប្រវែង១៥០ សង់ទីម៉ែត្រ និងត្រីប្រាចំនួន១០ក្បាលទៀតដែលមានទម្ងន់ចាប់ពី១០ ទៅ២៥គីឡូក្រាម និងប្រវែងចាប់ពី ១១០ ទៅ ១៥០សង់ទីម៉ែត្រ។ នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលក្រុមការងារ បានលែងត្រីក្នុងថ្ងៃពេញបូណ៌មី ចុងក្រោយបំផុត…
ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក មិត្រ សុខសុភ័ក្រ្ត នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេ សាប លោក ស៊ាន សំអុល…
ក្រសួងរៀបចំដែនដី ប្រកាសចាត់វិធានការផ្លូវច្បាប់លើជនទុច្ចរិតក្លែងជាជំនួយការលោក សាយ សំអាល់ បោកប្រាស់អតិថិជនគម្រោង «ភូមិមរតក»
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក្រសួង ដ.ន.ស.) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនទុច្ចរិតដែលក្លែងបន្លំឋានៈជា «ជំនួយការផ្ទាល់» របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបោកប្រាស់អតិថិជនគម្រោងដីឡូត៍ «ភូមិមរតក»។ សេចក្ដីប្រកាសដដែលបញ្ជាក់ថា នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមបានប្រើប្រាស់ប្រព័ន្ធ Telegram ទាក់ទងអតិថិជននៃគម្រោង៖ • ដីឡូត៍ភូមិមរតក (ក្រុងស្វាយរៀង) ស្ថិតនៅភូមិចំបក់…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចេញសារលិខិតក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ ក្រោមមូលបទ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍»
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចេញសារលិខិតក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ ក្រោមមូលបទ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍»។ ខ្លឹមសារនៃសារលិខិតទាំស្រុង៖
កិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦~២០២៨)
កំពង់ឆ្នាំង ÷ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦~២០២៨) ក្រោមអធិបតីភាព លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនិងលោក អម សុភា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង.ស្រុក រួមមន្រ្តីមន្ទីរផែនការផងដែរ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា…
លោកជំទាវ ប៊ន សុភី អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ លើកទី១៩
កំពង់ឆ្នាំង ÷ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ លើកទី ១៩ នៅខេត្តកំពង់ឆ្នាំង នាពេលខាងមុខ ។ កិច្ចប្រជុំបានធ្វើឡើងនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋ បាលសាលាខេត្តនិងលោកលោកស្រីមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង.ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធផងដែរ ។ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក៏ដូចជាកិច្ច សហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចជំនាញ…
អាជ្ញាបណ្ណ «HUIONE PAY» ត្រូវធនាគារជាតិ ប្រកាសដកហូតជាផ្លូវការ
ធនាគារជាតិនៃកម្ពុជា បានប្រកាសជម្រាបជូន សាធារណជន មេត្តាជ្រាបថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ យោងតាមលិខិតលេខធ១៤.០២៤.២០២៦ ឆ.ត ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា និងបាន បំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាុគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចន៍ & ផាតនើរ (REACHS & PARTNERS Co., Ltd)…