ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថ ភាព ដើម្បីរៀបចំក្រុងកំពង់ឆ្នាំង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ដើម្បីរៀប ចំក្រុងកំពង់ឆ្នាំង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ត្រូវបានរៀបចំឡើងក្នុងរយៈពេលមួយថ្ងៃ នៅសណ្ឋាគារសុខាញូយ៉ក ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង។

សិក្ខាសាលានេះ មានការចូលរួមពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង រួមទាំងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអង្គការសុខភាព អាជ្ញាធរក្រុង សង្កាត់ តំណាងសហគមន៍ និងក្រុមយុវជន សរុបជាច្រើនរូប។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងចំណេះដឹង បង្កើនការយល់ដឹង និងលើកកម្ពស់សមត្ថភាពដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាអនុវត្តវិធានការ ធ្វើ ឱ្យក្រុងកំពង់ឆ្នាំង ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ប្រកបដោយជោគជ័យ។

សិក្ខាសាលានេះ ត្រូវបានគេមើលឃើញថា ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់សុខភាពសាធារណៈ រួមទាំងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងខេត្តកំពង់ឆ្នាំង។