បើកវគ្គបណ្តុះបណ្តាលកម្ពុជា (ហូកា) ជំនាញឆុង កាហ្វេកម្រិតមូលដ្ឋាន នៅមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានរៀបចំពិធី បើកវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេកម្រិត មូលដ្ឋាន ក្រោមកម្មវិធីហូកា (HoKa) នៃគម្រោងអភិវឌ្ឍន៍ជំនាញរបស់អង្គការ Swisscontact Cambodia។

វគ្គបណ្តុះបណ្តាលខាងលើនេះ មានការអញ្ជើញចូលរួមពី លោក នូ ផល្គុន អនុប្រធានមន្ទីរទេស ចរណ៍ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីគ្រូបង្គោល HoKa របស់មន្ទីរទេសចរណ៍ខេត្ត រួមទាំងគ្រូបង្គោលពីវិស័យឯកជន ដែលមានជំនាញខាងការឆុងកាហ្វេ។

លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថ ភាពដល់បុគ្គលិកវិស័យទេសចរណ៍ និងអាជីវកម្មកាហ្វេក្នុងខេត្តកំពង់ឆ្នាំង ដោយផ្តោតលើជំនាញ ឆុងកាហ្វេជាមូលដ្ឋាន។

ក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុបចំនួន ១៧នាក់ (ស្រី១២នាក់) ដែលជាម្ចាស់អាជីវកម្ម និងបុគ្គលិកពីហាងកាហ្វេនានាក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដែល រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចសហ ការរវាងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង និងកម្មវិធីហូកា (HoKa) របស់អង្គការ Swisscontact Cambodia ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សវិស័យទេសចរណ៍ និងសេវាកម្មអាហារនៅកម្ពុជា៕