កំពង់ឆ្នាំង៖ ខ្លោងទ្វារសង្ក្រាន្តខេត្តកំពង់ឆ្នាំង ដែលមានទីតាំងនៅកណ្តាលក្រុងកំពង់ឆ្នាំង បានបាក់ រលំមួយផ្នែក បន្ទាប់ពីមានភ្លៀងធ្លាក់រួមជាមួយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា ភ្លៀងនិងខ្យល់បានកើតឡើងយ៉ាងខ្លាំងក្លា បណ្តាលឱ្យខ្លោងទ្វាររលំចុះដល់ដីតែបណ្តាលឲ្យប្រជាពលរដ្ឋរងរបួស ឬស្លាប់នោះទេ។ ទោះយ៉ាង ណា ឧបទ្ទវហេតុនេះបានធ្វើឱ្យរថយន្តដឹកទំនិញមួយគ្រឿងជាប់នៅក្នុងគំនរសំណល់នៃខ្លោងទ្វារដែលរលំ។
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចុះត្រួតពិនិត្យ និងរៀបចំកន្លែងកើតហេតុ ដើម្បីធានាសុវត្ថិភាពសាធារណៈ។
