កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើឱ្យមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ចូលរួមជំរុញ និងអនុវត្តជាបន្ទាន់នូវវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសនៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា ដែលជាអំឡុងពេលគុណភាពខ្យល់មានការធ្លាក់ចុះខ្លាំង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំង កំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM2.5 និង PM10) នៅតាមក្រុង-ស្រុកនានាក្នុងខេត្ត មានកម្រិតកើនឡើងខ្ពស់ និងអាចលើសស្តង់ដារកំណត់ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថាន។ ប្រភពចម្បងនៃការបំពុលខ្យល់រួមមាន៖ – ភ្លើងឆេះព្រៃ ការដុតវាលស្មៅ…
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍”
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍”
ពិធីប្រកាសចូលកាន់ដំណែងប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ÷ ពិធីប្រកាសចូលកាន់ដំណែងប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡុច សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជា សុខរិទ្ធិន អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ បន្ទាប់ពីការអានព្រះរាជក្រិត្យត្រូវបានត្រាសបង្គាប់តែងតាំងឯកឧត្តម កី ម៉ានេរ៉ា អតីតអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រកាសជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ចំណែកឯកឧត្តម…
ករណីចរាចរណ៍ រថយន្តបុកបន្តគ្នា៣គ្រឿងលើផ្លូវជាតិលេខ៦ របួសធ្ងន់២នាក់ និងស្រាល១នាក់ ក្នុងស្រុកតាំងគោក កំពង់ធំ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យសង្វេគបានកើត ឡើងនៅវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ភូមិ កំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦។ ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តយីឌុបដឹកស្រូវមួយគ្រឿង មិនច្បាស់ស្លាកលេខ បានចតនៅខាងស្តាំដងផ្លូវដោយគ្មានផ្លាកសញ្ញាព្រមាន។ លុះដល់វេលាកើតហេតុ រថយន្តម៉ាក Toyota Prius ពណ៌ ស មិនច្បាស់ស្លាកលេខ ធ្វើដំណើរ…
សមត្ថកិច្ចចម្រុះខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ស្វាយរៀង៖ ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំMobile Tri…
អនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦
អនុក្រឹត្យ: ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦
ឃាត់ខ្លួនជនសង្ស័យ ចំនួន១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញៈ កាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិ វៀតណាមចំនួន១៩នាក់ មានស្ត្រី ០៥នាក់ និងបានដកហូតសម្ភារៈជាវត្ថុតាងមានដូចជា…
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្ដោះអាសន្នមួយនៅថ្ងៃពុធនេះ
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្ដោះអាសន្នមួយនៅថ្ងៃពុធនេះ បន្ទាប់ពីការប្រយុទ្ធគ្នាជាថ្មី និងការវាយប្រហារតាមផ្លូវអាកាស បានធ្វើឱ្យភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរឡើងដល់កម្រិតកំពូល ដោយបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ស្លាប់ និងជាង១០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងអនុវត្ត «បទឈប់បាញ់បណ្ដោះអាសន្ន» រយៈពេល ៤៨ម៉ោង ដោយចាប់ផ្តើមនៅថ្ងៃ។ ទោះជាយ៉ាងណា ភាគីទាំងពីរបានទម្លាក់ការទទួលខុសត្រូវរៀងៗខ្លួន ដោយប៉ាគីស្ថានអះអាងថាកិច្ចព្រមព្រៀងនេះធ្វើឡើងតាមការស្នើសុំរបស់ទីក្រុងកាប៊ុល ខណៈអ្នកនាំពាក្យរដ្ឋបាលតាលីបង់បាននិយាយថា វាគឺដោយសារតែ «ការទទូចរបស់ភាគីប៉ាគីស្ថាន»។ កិច្ចព្រមព្រៀងឈប់បាញ់នេះ បានធ្វើឡើងបន្ទាប់ពីប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើខេត្តកាន់ដាហាររបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ខណៈភាគីទាំងពីរបានបន្តផ្លាស់ប្តូរការចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការចាប់ផ្តើមការវាយប្រហារដោយកងកម្លាំងជើងគោក។ គួរបញ្ជាក់ថា…
គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ
បាងកក៖សារព័ត៌មាន Khaosod: នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញាមានហេតុការណ៍ បាក់ផ្លូវដ៏ធំមួយបានកើតឡើងដោយបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រនៅ ទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ការបាក់ផ្លូវក្នុងពេលនេះបានរាលដាលដល់ខាងមុខស្ថានីយប៉ូលិស Samsen Police Station ហើយអាជ្ញាធរថៃបានប្រកាសបិទផ្លូវនេះជាបណ្ដោះអាសន្ន។ ប៉ុន្តែភ្លាមៗមិនមានការបញ្ជាក់ពី ជនរងគ្រោះណាម្នាក់ទេ ខណៈអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ រីឯមូលហេតុបណ្ដាលឱ្យមានឧបទ្ទវហេតុនេះកើតឡើងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕
ស្នងការនគរបាល : ជនដៃដល់ អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទេ!
កំពត ៖ ស្នងការដ្ឋាននគរបាលខេត្ត កំពត បានបញ្ជាក់ថា ជនដៃដល់លោក អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទ ! ថវិការ ៤លានរៀលនិងប្រគល់ជូនអ្នកដែលផ្តល់ព័ត៌មានច្បាស់លាស់ឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើនេះ ។ អធិការដ្ឋាននគរបាលស្រុកបន្ទាយ មាស បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៣រោចខែ ភទ្របទឆ្នាំ ម្សាញ់សប្តស័កព ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ខែ កញ្ញាឆ្នាំ២០២៥ វេលាម៉ោង ១០និង ៣០នាទី លោកវរសេនីយ៍ឯក នាក់ ឌឹម…