គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ

បាងកក៖សារព័ត៌មាន Khaosod: នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញាមានហេតុការណ៍ បាក់ផ្លូវដ៏ធំមួយបានកើតឡើងដោយបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រនៅ ទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ការបាក់ផ្លូវក្នុងពេលនេះបានរាលដាលដល់ខាងមុខស្ថានីយប៉ូលិស Samsen Police Station ហើយអាជ្ញាធរថៃបានប្រកាសបិទផ្លូវនេះជាបណ្ដោះអាសន្ន។ ប៉ុន្តែភ្លាមៗមិនមានការបញ្ជាក់ពី ជនរងគ្រោះណាម្នាក់ទេ ខណៈអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ រីឯមូលហេតុបណ្ដាលឱ្យមានឧបទ្ទវហេតុនេះកើតឡើងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕