បេក្ខជន​នៅខេត្ត​បន្ទាយមានជ័យ​ ទទួលបាន​និទ្ទេស​ A លំដាប់​ពិន្ទុ​១០០

បន្ទាយមានជ័យ​: យុវតី​ ឃុន​ ដាលីណា​ ជា​បេក្ខជន​នៅ​ខេត្តបន្ទាយមានជ័យ​ ទទួល​បាន​និទ្ទេស​ A លំដាប់​ពិន្ទុ​ ១០០​។ លោក​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌីជីថល​ថ្មីៗ​ នាព្រឹកនេះដូច្នេះ។

លោក​ អ៊ុំ​ រាត្រី​ ចាត់​ទុក​លទ្ធផល​នេះ​ ជា​កិត្តិយស​សម្រាប់​ក្រុម​គ្រួសារ​យុវតី​ ឃុន​ ដាលីណា​ និង​កិត្តិយស​របស់​ខេត្តបន្ទាយមានជ័យ​ទាំងមូល។ លោកអភិបាលខេត្ត​ ក៏បាន​ថ្លែង​អំណរគុណ​ដល់​យុវតី​ខាងលេី​ និងក្រុមគ្រួសារ​ ដែលបាន​ជួយ​ទំនុកបម្រុងកូន​ និង​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​លទ្ធផល​ល្អបែបនេះ។

សូមបញ្ជាក់ថា​ ក្នុងឆ្នាំនេះ​ បេក្ខជន​ដែលទទួលបាន​និទ្ទេស​ A លំដាប់​ពិន្ទុ​១០០​ នឹង​ទទួលបាន​រថយន្ត​អគ្គិសនី​១គ្រឿង​ ពី​ក្រុមហ៊ុន​ឯកជនផងដែរ។

#ThmeyThmey
#thmeythmey25
#khundalina