កំពត ៖ ស្នងការដ្ឋាននគរបាលខេត្ត កំពត បានបញ្ជាក់ថា ជនដៃដល់លោក អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទ ! ថវិការ ៤លានរៀលនិងប្រគល់ជូនអ្នកដែលផ្តល់ព័ត៌មានច្បាស់លាស់ឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើនេះ ។
អធិការដ្ឋាននគរបាលស្រុកបន្ទាយ មាស បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៣រោចខែ ភទ្របទឆ្នាំ ម្សាញ់សប្តស័កព ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ខែ កញ្ញាឆ្នាំ២០២៥ វេលាម៉ោង ១០និង ៣០នាទី លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនៃអធិដ្ឋាននគរបាលស្រុកបន្ទាយមាស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹក នាំកម្លាំងក្រោមឱវាទ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យគោរពវិញ្ញាណ ក្ខន្ធ ជនរងគ្រោះ ករណីបាញ់សម្លាប់មនុស្សចំនួន៣នាក់ ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយ មាស ខេត្តកំពត។
១.ឈ្មោះអែស វីភេទប្រុសអាយុ៥២ឆ្នាំ (ស្លាប់)ក្រោយបញ្ជូនដល់មន្ទីពេទ្យ ។
២.ញ៉ែត ជ្រឿនភេទស្រីអាយុ៦៥ឆ្នាំស្លាប់នៅនិងកន្លែងកើតហេតុ ។
៣.ឈ្មោះហួត ជ្រុយ(ហៅហ៊ាញ)ស្លាប់នៅនិងកន្លែងកើតហេតុ ។ បានទទួលមរណ:ភាព កាលពីថ្ងៃទី២០ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២០និង ២០ នាទី នឹងនាំយកអំណោយសម្ភារៈនិងថវិការបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាខេត្តកំពត ។
អំណោយ រួមមាន: អង្ករ ៥០ គីឡូ ទឹកសុទ្ធវីតាល់ ៥កេស ទឹកផ្លែឈើ ៥កេស មឈូស ចំនួន៣ និងថវិកាសរុបចំនួន ១,០០០ ០០០ រៀល ( មួយលាន រៀលគត់) ជូនដល់ក្រុមគ្រួសារនៃសព ៕
