ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឃើញការបង្ហោះផ្សាយព័ត៌មាន តាម រយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនៃ កំណត់ហេតុចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦របស់ក្រុមវាស់វែងចម្រុះកម្ពុជា- ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ42 និងលេខ 43 នៅតំបន់ភូមិព្រៃចាន់…
ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ជូនដំណឹង ពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រចំនួន ៥០០កន្លែង
សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល កម្មវិធី អាហារូប ករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធីអាហារូបករណ៍ទេកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញា បត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ជាដៃគូរបស់ ក.ប.ទ៕
បេក្ខជននៅខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០
បន្ទាយមានជ័យ: យុវតី ឃុន ដាលីណា ជាបេក្ខជននៅខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នាព្រឹកនេះដូច្នេះ។ លោក អ៊ុំ រាត្រី ចាត់ទុកលទ្ធផលនេះ ជាកិត្តិយសសម្រាប់ក្រុមគ្រួសារយុវតី ឃុន ដាលីណា និងកិត្តិយសរបស់ខេត្តបន្ទាយមានជ័យទាំងមូល។ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យុវតីខាងលេី និងក្រុមគ្រួសារ ដែលបានជួយទំនុកបម្រុងកូន និងខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អបែបនេះ។ សូមបញ្ជាក់ថា ក្នុងឆ្នាំនេះ…
បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពីទេសចរណ៍ឌីជីថល ក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេស ចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា, គ្រឹះស្ថានអង្គរ, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ,រដ្ឋបាលក្រុង/ស្រុក, សមាគមទេសចរណ៍,…
ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាការបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិ ដែលមានស្រាប់ និងដំណើរវិវត្តន៍ឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC។ នេះជាប្រសាសន៍លើកឡើងរបស់…
ឯកឧត្តម ឌិត ទីណា អញ្ជេីញសួរសុខទុក្ខប្រជាពលរដ្ឋរងរបួសនៅខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសដោយសារសកម្មភាពកងកម្លាំងចម្រុះថៃចូលមកបំពានរាយបន្លាលួសក្នុងទឹកដីស្រែចម្ការរបស់ពុកម៉ែបងប្អូននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះតេជគុណ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ។ កម្ពុជារក្សាជំហរដោះស្រាយវិវាទនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយជំរុញឱ្យរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការណ៍ ដើម្បីស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្រាប់សុខមាលភាពប្រជាជនយើងទាំងអស់គ្នា។…
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/ AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភាបាន អំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។ សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស…
សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង÷រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការ ជាមួយក្រសួងទេសចរណ៍បើកសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃគ្រឿង ញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នួន សុមេធ រដ្ធលេខាធិការក្រសួងទេសចរណ៍ អនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ដោយមានការអញ្ជើញចូលរួមពីលោក នៃ ចារី អភិបាលរងខេត្ត ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខា-ធិការរងនៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត…
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះផ្សព្វផ្សាយអប់រំណែនាំដលម្ចាស់ ផលយានយន្ត ដែលធ្វើចរាចរណ៍លើផ្លូវទឹក
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដោយមានការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកបានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក។ ការចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹកនេះធ្វើឡើងនៅភូមិកណ្ដាល, ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ខ្លឹមសារនៃការផ្សព្វផ្សាយអប់រំណែនាំ៖មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងហាមក្មេងមិនទាន់គ្រប់អាយុក្រោម ១៥ ឆ្នាំបើកបរជលយានយន្តមិនត្រូវបើកបរជលយានយន្តមានល្បឿនលឿនក្នុងទីប្រជុំជនគ្រប់ជល យានយន្តធ្វើចរាចរណ៍តាមផ្លូវទឹកត្រូវបើកបរប្រកាន់ស្ដាំជានិច្ចគ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់មិនត្រូវដាក់សម្ភារ:រឺទំនិញផ្សេងៗ…
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចូលរួមរត់សហគមន៍ «ផ្លូវកោះកេរ» អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមកម្មវិធីរត់សហគមន៍ផ្លូវកោះកេរ ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងកម្មវិធីនោះមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ក្រុមបាល់ទាត់ទាំង៨ រួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star…