កងពលតូចលេខ៧០ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងកងពលតូចលេខ៧០ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា នាយសេនាធិការរងកងពល បានសហការជាមួយកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះបេសកកម្មត្រួតពិនិត្យ បង្ក្រាប និងកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនកន្លែង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅតាមចំណុចភូមិសាស្ត្រសំខាន់ៗ ចាប់ពីឃុំកំពង់អុស តំបន់បឹងធំ ឃុំទឹកហូត រហូតដល់ឃុំសែប ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផលនៃការបង្ក្រាប កងកម្លាំងចម្រុះបានប្រមូល និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ – ទីតាំងបង្ក្រាបសរុប៖ ០៦ ចំណុច – រនាំងស្បៃមុងក្រឡាល្អិត៖…

យុវជនខ្មែរជាង ៣ពាន់នាក់ ស្ម័គ្រចិត្តចុះឈ្មោះបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ នៅថ្ងៃបើកដំបូងទូទាំងប្រទេស

​ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ការពារជាតិ បានចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ជាផ្លូវការ ដោយក្នុងនោះ ត្រឹមតែថ្ងៃដំបូងនៃការបើកទទួលពាក្យ មានយុវជនខ្មែរទាំងពីរភេទជាង ៣ ០០០ នាក់ បានមកដាក់ពាក្យដោយស្ម័គ្រចិត្តនៅតាមបណ្តាទីតាំងទូទាំងប្រទេស។ ​យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបើកដំណើរការដំបូង បានកត់សម្គាល់ឃើញវត្តមានប្រជាពលរដ្ឋ និងយុវជន-យុវនារីខ្មែរ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ យ៉ាងច្រើនកុះករ បានបង្ហាញឆន្ទៈមោះមុតក្នុងការអញ្ជើញមកបំពេញបែបបទសុំចូលបំពេញកាតព្វកិច្ចយោធា។ ចលនាដ៏ផុសផុលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីស្មារតីភ្ញាក់រលឹក និងទំនួលខុសត្រូវខ្ពស់របស់យុវជនជំនាន់ក្រោយចំពោះជោគវាសនាប្រទេសជាតិ។ ​ការបំពេញកាតព្វកិច្ចយោធានេះ…

លោក ឈាង វណ្ណះ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន រស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងសហការី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ក្នុងឱកាសចុះសួរសុខទុក្ខ លោក ឈាង វណ្ណះ បាននាំយកសម្ភារៈ និងថវិការបស់លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង មកប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសារ។…

លោកអាន់វ៉ា៖ ការសិក្សាខ្ពស់តែម្នាក់ឯងមិនធានាសីលធម៌ លើកទឹកចិត្ត Gen Z សាងគុណធម៌ និងកុំប្រើអំណាចខុសផ្លូវ

Putrajaya៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុក សេរី អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវដល់យុវជនជំនាន់ Gen Z និងនិស្សិតសាកលវិទ្យាល័យឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ផ្ទួនៗគ្នានឹងការសាងសីលធម៌ និងគុណធម៌ល្អ ដើម្បីជៀសវាងការប្រើអំណាចខុសផ្លូវនៅពេលអនាគត។ លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់រង្វាន់ Anugerah Tokoh Siswa Negara (ATSN) ២០២៦ នៅទីក្រុង Putrajaya កាលពីយប់ថ្ងៃទី១ ខែតុលា។ លោកអាន់វ៉ាបានចង្អុលបង្ហាញថា អ្នកដែលជាប់ពាក់ព័ន្ធនឹងករណីពុករលួយធំៗដូចជា 1MDB, Felda និង…

សត្វដំរីព្រៃពីរក្បាលត្រូវបានជួយសង្គ្រោះជោគជ័យ ក្រោយធ្លាក់ចូលស្រះទឹកនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សត្វដំរីព្រៃចំនួនពីរក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោយពីធ្លាក់ចូលស្រះទឹកមួយកន្លែង នៅចំណុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្ស មន្ត្រីប៉ុស្តិ៍នគរបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានរួមគ្នាជួយសង្គ្រោះសត្វដំរីព្រៃទាំងពីរក្បាល (ក្នុងនោះមានញីមួយក្បាល) ឱ្យរួចផុតពីស្រះទឹក ហើយត្រឡប់ចូលព្រៃវិញដោយសុវត្ថិភាព។ ប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងដោយប្រើកម្លាំងជីកដោយដៃ ដែលចំណាយពេលជាង ៤ ម៉ោង ទើបសម្រេចបានជោគជ័យ។…

ការអនុវត្តច្បាប់នៅតែបន្តធ្វើឡើងយ៉ាងតឹងរ៉ឹង ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»

កំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តចុះបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការពារដីព្រៃរបស់រដ្ឋ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»។ ជាក់ស្ដែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោលហ៊ុំព័ទ្ធលើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) នៅចំណុចភូមិក្រាំងចេក ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតបង្គោលរបងឈើចំនួន ៥២ បង្គោល និងដំណាំចេកចំនួន ៤១ ដើម លើផ្ទៃដីទំហំ ០,៣០…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ តុលា ២០២៦។ ផ្លូវវជាតិលេខ១០នេះ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ប្រវែងជាង ៣២គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រវែងជិត ៩៩គីឡូម៉ែត្រ…

MTA៖ ពន្ធ Trump លើគ្រឿងបន្លាស់ឯកទេស បង្កើនថ្លៃរថភ្លើងក្រោមដី ២៧,៩% តាំងពីខែសីហា ២០២៥

ទីក្រុងញូវយ៉ក៖ ទីភ្នាក់ងារដឹកជញ្ជូនទីក្រុងញូវយ៉ក (MTA) បានបង្ហាញថា អត្រាពន្ធខ្ពស់ និងមិនអាចទាយទុកជាមុនបានរបស់រដ្ឋាភិបាលប្រធានាធិបតី Donald Trump លើគ្រឿងបន្លាស់ឯកទេសដែលត្រូវនាំចូលទៅសហរដ្ឋអាមេរិក បានធ្វើឱ្យថ្លៃដើមនៃការផលិតរថភ្លើងក្រោមដីកើនឡើង ២៧,៩% ចាប់តាំងពីខែសីហា ឆ្នាំ ២០២៥។ លោក Jessie Lazarus ប្រធានកម្មវិធី rolling stock របស់ MTA បានបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ថា «អត្រាពន្ធខ្ពស់ និងមិនអាចទាយទុកជាមុនបានលើគ្រឿងបន្លាស់ឯកទេសដែលត្រូវនាំចូល…

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១២៥៨នាក់ នៅខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកគិរីវង់ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១២៥៨នាក់ នៅសាលាស្រុកគិរីវង់ ខេត្តតាកែវ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…

កងទ័ពធ្វើលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋលើផ្ទៃទឹក នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន សហការជាមួយកម្លាំងកងពលតូចលេខ៧០ សរុបជាង ១០០នាក់ ធ្វើលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋជាក់ស្តែងនៅលើផ្ទៃទឹក។ ក្នុងលំហាត់នេះ កងកម្លាំងបានប្រើប្រាស់រថយន្តដឹកកម្លាំងចំនួន ៦គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង និងកាណូត ២៥គ្រឿង។ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ថា ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះប្រជាពលរដ្ឋនៅលើផ្ទៃទឹកនាពេលនេះ ដោយសារស្ថានភាពទឹកជំនន់ទន្លេ និងជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ឆ្នាំង…