លែងឃើញ និងឮសំឡេងយន្តហោះឡើង-ចុះ ទៀតហើយ តំបន់ពោធិ៍ចិនតុង និងចោមចៅ

រូបភាពដែលយើងបានឃើញ និងសំឡេងយន្តហោះដែលហោះកាត់​លើដំបូលផ្ទះនៅតំបន់ពោធិ៍ចិនតុង និងចោមចៅ នឹងបាត់ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទទ្វាទាំងស្រុង ខណៈ: អាកាសយានដ្ឋានអន្តរជាតិតេជោ ចូលខ្លួនមកបម្រើសេវាអាកាសចរណ៍ជំនួស។ ព្រឹត្តិការណ៍នេះជាការសាទរចំពោះសមិទ្ធផលថ្មីរបស់កម្ពុជា ដែលមានអាកាសយានដ្ឋានថ្មី និងធំបំផុត​នៅកម្ពុជា​ ប៉ុន្តែអវត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្សល់នូវអនុស្សាវរីយ ដល់ពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស ដំណើរ​ដែលធ្លាប់​ធ្វើដំណើរតាម​អាកាសយានដ្ឋាននេះ និងអ្នកដែលរស់នៅជិតអាកាសយានដ្ឋាន។ ជាពិសេស​អ្នករស់នៅតំបន់ជុំវិញអាកាសយានដ្ឋាន និង​អ្នកដំណើរតាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ដែលតែងឃើញ និងឮសំឡេងយន្តហោះជារៀងរាល់ថ្ងៃ មិនថាព្រឹក ឬយប់នោះទេ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដល់ពេលសម្រាកហើយ ក្រោយបំពេញបេសក កម្មក្នុងការផ្ដល់សេវាផ្នែកអាកាសចរណ៍អស់រយៈពេល៦៦ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹង​បញ្ចប់ប្រតិបត្តិការ​នៅម៉ោង​១២៖០០យប់…

មកដល់ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលបម្រើប្រយោជន៍កម្ពុជា ៦៦ ឆ្នាំ

កាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាច្រកទ្វារអាកាសដ៏សំខាន់របស់កម្ពុជា ដែលបានបម្រើប្រយោជន៍ជាតិអស់រយៈពេល ៦៦ ឆ្នាំ។ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅឆ្នាំ ១៩៥៩ អាកាសយានដ្ឋាននេះបានក្លាយជានិមិត្តសញ្ញានៃការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូប មានមោទនភាព និងដឹងគុណចំពោះតួនាទីដ៏ធំធេងរបស់អាកាសយានដ្ឋាននេះ ដែលបានរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ នៅដើមឆ្នាំ ១៩៥៩ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ដែលពីមុនហៅថា អាកាសយានដ្ឋានពោធិ៍ចិនតុង) ត្រូវបានបង្កើតឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសាមញ្ញ ប៉ុន្តែបានដើរតួជាស្ពានអាកាសដ៏សំខាន់សម្រាប់ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់ អាកាសយានដ្ឋាននេះបានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ទំនើប ដែលសម្របសម្រួលការធ្វើដំណើររបស់អ្នកដំណើររាប់លាននាក់ជារៀងរាល់ឆ្នាំ។ មិនត្រឹមតែបម្រើអ្នកដំណើរប៉ុណ្ណោះទេ អាកាសយានដ្ឋាននេះក៏ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិផងដែរ។ ក្នុងរយៈពេល ៦៦…

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី១ និងរាប់បាត្រ នៅវត្តតេជសុវណ្ណភូមិ

ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំថ្នាក់នាំខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី១ និងរាប់បាត្រ នៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨…

ក្រសួងបរិស្ថាន និងសហគ្រិន G-1%Club ជួបពិភាក្សាការងារ ប្តេជ្ញាចិត្តរួមគ្នាធ្វើឱ្យកម្ពុជាកាន់តែបៃតង

ភ្នំពេញ: ទីស្តីការក្រសួងបរិស្ថាន៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីឱកាសដ៏មានសក្ដានុពលសម្រាប់សហគ្រិនវ័យក្មេង ក្នុងការទាញយកថវិកាពី «មូលនិធិបៃតង» ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្ត្រាវិស័យបរិស្ថាន ព្រមទាំងបានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះ៣ចំណុច ដើម្បីទាក់ទាញការវិនិយោគ។ នេះជាការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ។ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូនៃសមាគមសហគ្រិនសកល ១ភាគរយ (G-1%Club) ចំនួន ១៣រូប…

Pixel 10 ពិតជាមានសមត្ថភាពកាមេរ៉ាខ្សោយជាង Pixel 9

ប្រសិនបើអ្នកបានតាមដានព័ត៌មានអំពី Pixel 10 ប្រាកដជាដឹងរួចមកហើយថា Google បានធ្វើការទម្លាក់ទំហំសេនស័ររបស់លេនគោល និងលេន Ultra-wide ឲ្យតូចជាង Pixel 9 ដើម្បីដាក់បន្ថែមនូវលេនពង្រីក Telephoto 5x Optical Zoom ល្អមួយទៀតវិញ។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ Pixel 10 នឹងទទួលបានគុណភាពទាបជាងអ្នកប្រើប្រាស់ Pixel 9 សម្រាប់លេនគោល និងលេន Ultra-wide ដោយឡែកម្ចាស់ Pixel 10…

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ:នៅព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ចំពោះមធ្យោបាយធ្វើដំណើរដែលត្រូវបានអនុញ្ញាតរួមមាន៖ អ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី ១២កៅអីចុះ។ចប់ការអនុញ្ញតឱ្យឆ្លងកាត់ដូចកាលបរិច្ឆេទខាងលើ ក្រុមការងារការដ្ឋាននឹងបន្តបិទ ដើម្បីបង្ហើយកិច្ចការការដ្ឋានមួយចំនួនតាមបច្ចេកទេសសាងសង់។ ក្នុងពេលបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ លោក ផន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ    សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារ កិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានជូនចំពោះវីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាព

នៅវត្តរាជបូណ៌ ក្រុងសៀមរាប នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៥ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និង ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ ក្នុងការឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រខ្មែរគ្រប់ជំនាន់។ ពិធីបុណ្យទក្ខិណានុប្បទាន មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អមដំណើរដោយលោកជំទាវ ខេង សំវ៉ាដា ប្រាក់ សុខុន សមាជិការដ្ឋសភា…

ក្រសួងបរិស្ថានចុះធ្វើការត្រួតពិនិត្យរកឃើញសិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែងនៅខេត្តកំពង់ឆ្នាំង បញ្ចេញផ្សែងប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ សិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យរកឃើញបានបញ្ចេញផ្សែង មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាំឱ្យប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា នៅខាងក្រៅសិប្បកម្ម មានក្លិនឈ្ងៀមប្រេងខ្មៅ ចេញពីទីតាំងសិប្បកម្ម។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ប្រកាន់កែច្នៃប្រេងខ្មៅខាងលើនេះ បានលើកឡើងការព្រួយបារម្ភចំពោះសុខភាព…

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជំនួបនេះមានការចូលរួមពី ឯកឧត្តមសាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម…