វិធីជូនដំណើរនិស្សិតកម្ពុជា ១៧៩រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីសិក្សានៅប្រទេសចិន

ភ្នំពេញ៖ នៅថ្ងៃទី២២ សីហា ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំកម្មវិធីជូនដំណើរនិស្សិតកម្ពុជា ១៧៩រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីសិក្សានៅប្រទេសចិន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ពិធីនេះមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងតំណាងស្ថានទូតចិន។ លោក Jiang Nan បានថ្លែងថាអាហារូបករណ៍នេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងចិន។ លោក ហង់ ជួនណារ៉ុន បានសាទរនិស្សិត និងផ្តាំផ្ញើឱ្យខិតខំសិក្សា ស្រាវជ្រាវ និងជួយគ្នាទៅវិញទៅមក ដោយរក្សាសាមគ្គីភាព និងមានមោទនភាពជាតិ។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន…

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ជំរុញបេក្ខជនប្រឡងបាក់ឌុបឱ្យគោរពច្បាប់ប្រឡង ថែរក្សាសុខភាព ដើម្បីឱ្យការប្រឡងដំណើរការរលូន និងទទួលជោគជ័យ

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះទាំងអស់ គោរពបទបញ្ញត្តិនៃប្រឡង និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងមានភាពរលូន និង​ទទួលបានជោគជ័យទាំងអស់គ្នា។ លោកបណ្ឌិតសភាចារ្យ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ជាបេក្ខជនទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិក…

បេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់ ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២០២៥

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ – ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ – ដំណើរការកំណែ…

វេទិកាសន្ទនាស្តីពី កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល

នៅថ្ងៃទី២២ សីហា ២០២៥ នៅក្រុងក្រចេះ លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល»។ វេទិកានេះរៀបចំដោយ វ.ស.ស. ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងមន្ត្រីរដ្ឋបាលខេត្ត។ លោក កឹមរ័ត្ន វិសិដ្ឋ បានកោតសរសើរកិច្ចសហការល្អរវាងអាជ្ញាធរនិងអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យបន្តចូលរួមអភិវឌ្ឍន៍សង្គម ពង្រឹងសមត្ថភាព…

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ស្អែកនេះ

ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និង​សម្តេច​ព្រះមហា​ក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងយាង​ទៅ​ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។ ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាសនៃការគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាម​ព្រះ​អង្គ។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ​ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់…

ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានថៃប្រើប្រាស់ ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិ ភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ។ ការលើកឡើងបែបនេះ របស់ឯកឧត្តម ប៉ែន បូណា ក្នុងឱកាសដែល អ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥នេះ។ ឯកឧត្តម ប៉ែន…

កញ្ចប់សង្គ្រោះបឋមចំនួន ៣០០ឃីតឧបត្ថម្ភដោយ Ms. Anna Sien Thing Thy, President of Rotary Club Angkor ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់គ្រួសារជនភៀសសឹក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដនៃការចូលរួមរហូតមកក៏ដូចជាពេលនេះរបស់ Ms. Anna Sien Thing Thy, President of Rotary Club Angkorដែលបានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា នូវកញ្ចប់សង្គ្រោះបឋមចំនួន ៣០០ឃីតសម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនដែលជាគ្រួសារភៀសសឹក ដែលទទួលរងគ្រោះដោយសង្គ្រាមនៅព្រំដែន ។  

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២៥

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២៥។ ក្នុងសារលិខិតក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់…

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បង្ហាញសកម្មភាពដ៏មមាញឹកនៃបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង និងក្រុម Hotline ១២៩៧ ដែលជាអ្នកផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់សហជីព និយោជក និងអ្នកសារព័ត៌មាន

ភ្នំពេញ៖ បន្ទាប់ពីចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។ នាឱកាសនោះដែរ លោក ហេង សួរ បានលើកឡើងថា ក្នុងមួយថ្ងៃអាចផ្គូផ្គងបានចំនួន ៥ពាន់នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែបើនិយាយអំពីឈ្មោះបញ្ជូនចេញខ្ទង់ម៉ឺននាក់ ពីព្រោះជួនកាលបញ្ជូនឈ្មោះទៅ…

ធនាគារ កាណាឌីយ៉ា ឈ្នះពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ» ជាលើកទី៣ ពីស្ថាប័ន Euromoney

ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ដែលមានវត្តមានជាង ៣០ ឆ្នាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ ត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតនៅជាមួយពានរង្វាន់សម្រាប់ឧត្តមភាព ពីស្ថាប័ន Euromoney។ ធនាគារត្រូវបានគេទទួលស្គាល់ជាមួយពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ ក្នុងឆ្នាំ២០២៥» ដែលជាការឈ្នះលើកទីបី និងជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ដែលជួយទៅដល់អតិថិជនជាម្ចាស់សាជីវកម្មក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ គ្រប់គ្រងលំហូរសាច់ប្រាក់ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនដោយស្ថាប័ន Euromoney ដែលជាស្ថាប័នបោះពុម្ពផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុ ជាមួយការទទួលស្គាល់លំដាប់ពិភពលោក ទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងទិន្នន័យច្បាស់លាស់ ហើយពានរង្វាន់សម្រាប់ឧត្តមភាព…