ភ្នំពេញ៖ នៅថ្ងៃទី២២ សីហា ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំកម្មវិធីជូនដំណើរនិស្សិតកម្ពុជា ១៧៩រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីសិក្សានៅប្រទេសចិន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ពិធីនេះមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងតំណាងស្ថានទូតចិន។
លោក Jiang Nan បានថ្លែងថាអាហារូបករណ៍នេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងចិន។
លោក ហង់ ជួនណារ៉ុន បានសាទរនិស្សិត និងផ្តាំផ្ញើឱ្យខិតខំសិក្សា ស្រាវជ្រាវ និងជួយគ្នាទៅវិញទៅមក ដោយរក្សាសាមគ្គីភាព និងមានមោទនភាពជាតិ។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត បានរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ដែលជួយជំរុញឱកាសសិក្សាបែបនេះ។
