កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក ហូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្ត និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានអញ្ជើញចុះទៅប្រគល់ជូនអំណោយមួយគ្រឿងម៉ូតូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្ទី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារសពវីរៈយុទ្ធជន…
Category: ព័ត៌មានជាតិ
ផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងសារាចរណែនាំផ្សេងៗទៀត ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀននានា និងនៅភូមិដែលប្រជាពលរដ្ឋរស់នៅ
កំពង់ឆ្នាំង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលមេលំ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានសហការជាមួយអាជ្ញាធរឃុំមេលំ លោកគ្រូ-អ្នកគ្រូបឋមសិក្សា និងអនុវិទ្យាល័យ ចុះផ្សព្វ ផ្សាយពី គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិ ភាពរួមទាំងសារណែនាំផ្សេងៗ ជាពិសេសផល ប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀននានា និងប្រជាពលរដ្ឋរស់នៅក្នុងភូមិ។ សកម្មភាពចុះផ្សព្វផ្សាយនេះបានធ្វើឡើងនៅសាលាអនុវិទ្យាល័យស្រះកែវអាន់…
អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខា ភិបាល នៃរដ្ឋបាលខេត្ត…
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីចំនួនជាង៦ពាន់ក្បាល នៅក្នុងភូមិចំបក់ខ្ពស់ ភូមិជើងគ្រួស និងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ពិធីបិទផ្សាយជាសាធារណៈ នូវឯក សារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីចំនួនជាង៦ពាន់ក្បាល នៅក្នុងភូមិចំបក់ខ្ពស់ ភូមិជើងគ្រួស និងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តស្វាយរំពារ ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលរងស្រុកកំពង់លែង លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ…
ពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រតាមដាននិង ជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅរួមទាំងប្រជាពល រដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារប្រចាំភូមិភាគទី៧ និងមានការរួម លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង-ស្រុកទាំង៨ មេឃុំ…
កិច្ចប្រជុំពិភាក្សាលើកត្តាប្រឈមនានាតម្រូវការអាទិភាព និងឱកាសក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចរីភាព
កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាសំខាន់មួយស្តីពី កត្តាប្រឈមនានា តម្រូវការអាទិភាព និងឱកាសក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ដំណោះស្រាយតាមបែបធម្មជាតិ និងលំហបៃតង ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ម៉ៅ ក្រឹង អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក យ៉ង ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធនានា ការិយាល័យចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការដៃគូផងដែរ។ ប្រធានបទសំខាន់ផ្តោតលើការពិភាក្សាលម្អិតអំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ តម្រូវការអាទិ ភាពដែលត្រូវដោះស្រាយជាបន្ទាន់ និងឱកាសដែលអាចទាញយកបាន ក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅខេត្តកំពង់ឆ្នាំង។…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។ ពិធីនេះបានធ្វើឡើងក្នុងបរិយាកាសពោរពេញដោយអារម្មណ៍គោរព និងក្តីសោកស្តាយ។ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។ ទន្ទឹមនឹងការប្រគល់ផ្ទះថ្មី លោកជំទាវបណ្ឌិតក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ រួមមានថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ…
អភិបាលខេត្តកំពង់ចាមអញ្ជើញសំណេះសំណាល និងរៀបចំអាហារសាមគ្គីដល់កុមារពីការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេស
កំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនិងក្រុមការងារនៅថ្ងៃទី០៨ ខែមីនាឆ្នាំ ២០២៦ នេះបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រា និងកុមារពីការភ្នែក គ ថ្លង់ នៅវិទ្យាល័យអប់រំពិសេស ស្ថិតក្នុងក្រុងកំពង់ចាម ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការគិតគូររៀបចំអាហាររូបត្ថម្ភ ជូនកុមារកំព្រា និងកុមារពិការភ្នែក គថ្លង់ នាឱកាសនេះ ដើម្បីឲ្យក្មួយៗមានកម្លាំង និងមានសុខភាពល្អ ពីព្រោះថា ការសិក្សារមានគុណភាពល្អ ការបណ្ដុះបណ្ដាលទទួលបានលទ្ធផលជោគជ័យ គឺអាស្រ័យលើគុណភាពជីវិត សុខភាពរបស់ក្មួយៗល្អដែរ…
លោកជំទាវ ម៉ាណ ណាវី អញ្ជើញជាអធិបតីពិធី ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនប្រជារដ្ឋខ្មែរឥស្លុម ចំនួន ២៩០ គ្រួសារ ស្រុកចំនួនពីរ ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង÷ នៅថ្ងែទី៨ ខែមិនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី១ តំណាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស និងលោក សាន់ យូ អភិបាល រងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះ សំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនប្រជារដ្ឋខ្មែរឥស្លាម ចំនួន ២៩០គ្រួសារ…
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ជាមួយសាសនិកឥស្លាម ១,២០០ នាក់ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ជាមួយសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងចំនួន ១,២០០នាក់នៅបរិវេណវិទ្យាល័យអាពូប៉ាកេីរឥស្លាមកម្ពុជា ស្ថិតនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីជួបជុំពិសាអាហារស្រាយបួសនេះ ក្រោមព្រះរាជអំណោយ របស់ព្រះចៅ សាល់ម៉ាន ពិនអាប់ឌុលអាហ្សុីស អាល់សាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម សហការរៀបចំដោយគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង និងគណៈអ៊ីមាំខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់…