កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រតាមដាននិង ជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅរួមទាំងប្រជាពល រដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារប្រចាំភូមិភាគទី៧ និងមានការរួម លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង-ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
ក្រុមការងារដែលបានប្រកាសសមាសភាពនេះ មានភារកិច្ចសំខាន់ក្នុងការដឹកនាំ គាំទ្រ តាមដាន និងជំរុញឲ្យការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងទៀត ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅដោយរលូន ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារសំខាន់ៗទាំងនេះ។
ពិធីបានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងមហា ផ្ទៃ ក្នុងការពង្រឹងការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋគ្រប់រូប។
