ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ។ គណៈអភិបាលរាជធានីភ្នំពេញតែងបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន នៅតាមបណ្តោយផ្លូវថ្មើរជើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការរៀបចំជាស្តង់លក់ដូរម្ហូបអាហារ នំចំណី ក៏ដូចសម្ភារប្រើប្រាស់ផ្សេងៗ។ អភិបាលរាជធានីភ្នំពេញ តែងបានណែនាំអាជ្ញាធរដែនដីពាក់ព័ន្ធ…
Category: ព័ត៌មានជាតិ
បើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី ២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តោលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និង ស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៤ ជូនដល់សិក្ខាកាមមកពីបណ្តាសាខាបក្សឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ដោយមានការ ចូលរួមជាកិត្តិយសពី ឯកឧត្តម សោម សុផាត អនុប្រធានគណបក្សខេត្ត…
សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមមានខ្លឹមសារដូចខាងក្រោម៖ ស្វាគមន៍ចំពោះស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃសៅរ៍ទី ១៦ សីហា ២០២៥។ Welcome the positive outcomes of…
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព បង្កឡើងដោយ Love Riya
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព បង្កឡើងដោយលោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya។ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន៖
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី
ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលដើម្បីចូលជួបសម្ដែងការគួសមជាមួយ ឯកឧត្តម វ៉ាង វិនពីន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា
ភ្នំពេញ៖ នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលដើម្បីចូលជួបសម្ដែងការគួសមជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ឧកញ៉ា…
ក្រសួងអប់រំ ជូនដំណឹងពីការបិទផ្សាយឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ពីការបិទផ្សាយឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្រសងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ឱ្យមកមើលឈ្មោះប្រឡងនៅតាម មណ្ឌលប្រឡងនីមួយៗ ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួនពីរលើក៖ -លើកទី១៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ចំណែកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥…
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យលិចតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងវាយផ្តាច់ផ្លូវទៅកាន់រមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ
ព្រះសីហនុ៖ភ្លៀងធ្លាក់មួយយប់ ពីរថ្ងៃជាប់គ្នា បណ្តាលឲ្យលិចតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងវាយផ្តាច់ផ្លូវរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រុងព្រះសីហនុ ដែលចំណុចនេះក៏ធ្លាប់បានដាច់កន្លងមកផងដែរខណៈមានភ្លៀងធ្លាក់ខ្លាំងបែបនេះ។ ផ្លូវរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយនេះបានដាច់ដោយសារជំនន់ទឹកភ្លៀង ក្រោយមានភ្លៀងបន្តធ្លាក់រយៈពេល១យប់ ២ថ្ងៃបើគិតមកដល់ហ្នឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ពោលភ្លៀងធ្លាក់តាំងពីរសៀលថ្ងៃទី១៥ សីហា ម្សិលមិញមកម្ល៉េះ រហូតធ្វើឲ្យតំបន់ទំនាបមួយចំនួនបានលិចរយៈពេលយូរ និងឆាប់ ក្នុងក្រុងព្រះសីហនុ ផ្តាច់ផ្លូវចេញ-ចូល រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដែលមិនអាចឲ្យបងប្អូន និងភ្ញៀវទេសចរណ៍ធ្វើដំណើរបាន។
ស្រ្តីទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ចង់ឃើញកុមារមានស្នាមញញឹមនៅលើផ្ទៃមុខ មិនមែនទឹកភ្នែកដោយសារការបាត់បង់
ភ្នំពេញ៖ ក្នុងកម្មវិធី “Smile Asia Charity Gala 2025” កាលពីយប់ថ្ងៃទី១៤ សីហា លោកស្រី ពេជ ចន្ទមុន្នី ភរិយាសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងសារសន្ដិភាពទៅកាន់អ្នកចូលរួម និងពិភពលោក ក្រោយលោកស្រីទទួលបានពានរង្វាន់“Smile Asia Philanthropic Visionary Award”។ ពីប្រទេសសិង្ហបុរី ភរិយានាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្រ្គាមឡើយ។ លោកស្រី ពេជ…
CMAC រក ឃេីញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង មានផ្ទុកសារធាតុឆេះ និងផ្សែងពុល
ភ្នំពេញ ៖ កម្លាំងជំនាញអង្គភាព CMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ នៅតំបន់ដែលរងផលប៉ះពាល់ដោយសារការ ឈ្លានពាន របស់ថៃរយៈពេល៥ថ្ងៃកន្លងមក។ ក្នុង បេសកកម្ម នេះ កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង១៥៥មីលីម៉ែត្រ មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃ បានបាញ់ក្នុងជម្លោះនេះ។ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC) បានឱ្យដឹងថា…