CMAC រក ឃេីញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង មានផ្ទុកសារធាតុឆេះ និងផ្សែងពុល

ភ្នំពេញ ៖ កម្លាំងជំនាញអង្គភាព CMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ នៅតំបន់ដែលរងផលប៉ះពាល់ដោយសារការ ឈ្លានពាន របស់ថៃរយៈពេល៥ថ្ងៃកន្លងមក។ ក្នុង បេសកកម្ម នេះ កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង១៥៥មីលីម៉ែត្រ មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃ បានបាញ់ក្នុងជម្លោះនេះ។

លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC) បានឱ្យដឹងថា គ្រាប់ផ្លោង១៥៥មីលីម៉ែត្រ នេះ មានលេខ THS856105-011 155MM M825 បានប្រទះឃេីញនៅតំបន់វាលស្រែ ស្ថិតនៅភូមិ សាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។

ជាមួយគ្នានេះលោកក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលមានផ្សែងពុលនេះ ។  ករណីជួបប្រទះឃេីញគ្រាប់ផ្សែងនេះ ត្រូវប្រញាប់រាយការណ៍ទៅកម្លាំងជំនាញស៊ីម៉ាក់ ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៤-២៨ខែកក្កដា យោធាថៃបានបើកការវាយប្រហារយ៉ាងកម្រោលមកលើទឹកកម្ពុជា។ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីក្នុងរយៈពេល៥ថ្ងៃ យោធាថៃបានសព្វាវុធធុនធ្ងន់ និងសាហាវមកលើកម្ពុជា។ ក្នុងនោះ កងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16   គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាត គ្រាប់បែក MK-84 MK-82…ជាដើម ដែលបង្កឱ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់-របួសជាច្រើននាក់។ ការវាយប្រហារយ៉ាងកម្រោលរបស់យោធានេះបានបង្ខំឱ្យប្រជាពលរាប់សិបម៉ឺននាក់ចាកចេញពីភូមិឋានរបស់ខ្លួន៕