ប្រធានគណកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលសមាជិកបក្ស នៅក្នុងអង្គភាពវិស័យអប់រំ នៅស្រុកកំពង់លែងដើម្បីអបអរសាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ឆ្នាំង ៖ ដើម្បីអបអរសាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារគណ បក្សខេត្តចុះមូលដ្ធានស្រុកកំពង់លែង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិកសាខាគណបក្សអង្គភាពអប់រំទូទាំងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ពិធីជួបសំណេះ សំណាលបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ដោយមានការចូលរួមពីសមាជិកា សមាជិកា ក្រុមការងារថ្នាក់ខេត្ត ស្រុក និងលោកគ្រូ អ្នកគ្រូជាង ៤០០នាក់ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…

អភិបាលស្រុកស្ទឹងត្រង់ បំផុសស្មារតីឲ្យប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរ និងត្រូវគោរពដឹងគុណវីរកងទ័ពកម្ពុជា

កំពង់ចាម៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើកសង្ក្រាន្តវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានថ្លែងសារយ៉ាងមានអត្ថន័យ បំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ឱ្យងាកមកចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរដើម្បីលើកកម្ពស់សិល្បៈវប្បធម៌ជាតិ និងត្រូវគោរពដឹងគុណចំពោះ វីរកងទ័ពកម្ពុជាដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ការពារបូរណភាពទឹងដី និងប្រជាពលរដ្ឋ។ លោកអភិបាលស្រុកស្ទឹងត្រង់ បានបន្តថា ល្បែងប្រជាប្រិយខ្មែរមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាជាអត្តសញ្ញាណដ៏មានតម្លៃ ដូចច្នេះសូមលើកទឹកចិត្តឱ្យក្មួយៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាលេងល្បែងប្រជាប្រិយឱ្យបានច្រើនដូចជា…

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលជំងឺនៅគិលានដ្ឋាន ទិសទី២ និងទិសទី១

ឧត្តរមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅគិលានដ្ឋាន ទិសទី២ និងទិសទី១ របស់យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹង…

អំណោយ និងសេចក្តីនឹករលឹកពីសម្តេចតេជោ និងសម្តេចធិបតី ត្រូវបានពាំនាំទៅដល់ដៃកងទ័ពនៅសមរភូមិមុខខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង យោធខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសទី២ របស់ យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមាន ជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មី…

លោក សាន់ យូ ដឹកនាំក្រុមយុវជនកាត់សក់ហូលីវូដ កាត់សក់មិនគិតប្រាក់ជូនប្រជាពលរដ្ធភូមិប្រសាទ ឃុំដារ ស្រុកកំពង់លែង

កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ធាន ឃុំដារ បានដឹកនាំក្រុមយុវជនកាត់សក់ ក្រុម ហូលីវូដ ប្រចាំក្រុងកំពង់ឆ្នាំង ទៅកាត់សក់សម្អាតកាយា ដោយមិនគិតប្រាក់ជូនដល់ លោកយាយ លោកតា និងប្រជាពលរដ្ឋ នៅក្នុងភូមិប្រសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ។ លោក សាន់ យូ អភិបាលរងខេត្ត មានប្រសាសន៍ ថា…

ក្រសួងការងារ ប្រកាសពីថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៦

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុវត្ដការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ។ ដោយក្នុងនោះក្រសួងបានកំណត់ឲ្យកម្មករនិយោជិត ដែលធ្វើនៅរោងចក្រសហគ្រាសទាំងអស់ឈប់សម្រាកចំនួន ៣(បី) ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៦ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃ ឈប់សម្រាក។ ក្រសួងការងារបានចេញបញ្ជាក់ទៀតថា ចំពោះ សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបានហើយ ការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុង ពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន…

ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន រៀបចំពិធីសូត្រ មន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃប្រារព្ធរៀប ចំពិធីសូត្រ មន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ព្រះនាម «រាក្យសាទេវី»នឹងយាងចុះមកនៅវេលាម៉ោង…

ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិ បាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ គីម សុខលាភ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី…

លោក អម សុភា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលនៃកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ

កំពង់ឆ្នាំង៖ នៅព្រឹកទី៣ ខែមេសា ឆ្នាំ ២០២៦ លោក អម សុភា អភិបាល រងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលនៃកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃមន្ទីរ និងអង្គភាពជុំវិញខេត្ត រួមទាំងគ្រូបង្គោលដែលនឹងទទួលបានការបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលនេះមានគោល បំណងពង្រឹងសមត្ថភាពដល់គ្រូបង្គោល ដើម្បីអនុវត្តកម្មវិធីជាតិគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកជួយប្រជាពលរដ្ឋក្រីក្រចាកចេញពីភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារ។ លោក អម សុភា បានណែនាំអំពីសារៈសំខាន់នៃកម្មវិធីនេះ និងជំរុញឱ្យអ្នកចូលរួមយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីអាចនាំយកចំណេះដឹងទៅអនុវត្តជាក់ស្តែងនៅមូលដ្ឋានឱ្យបានល្អប្រសើរ។  

អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិ នៅមុខសាលាខេត្តកំពង់ឆ្នាំង។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈរៀបចំទីកន្លែងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ឱ្យបានស្អាត រក្សាសណ្តាប់ ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ដែលនឹងមកកម្សាន្តនៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធពង្រឹងការតុបតែងលំអរសោភ័ណភាព រៀបចំកន្លែងសម្រាប់កម្មវិធីវប្បធម៌ប្រពៃណី និងធានាឱ្យមានសុវត្ថិភាពចរាចរណ៍ ព្រមទាំងសេវាសាធារណៈគ្រប់គ្រាន់ ដើម្បីធ្វើឱ្យពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំង ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។ ការត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិនៅខេត្តកំពង់ឆ្នាំង ត្រូវបានរំពឹងថានឹងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើនមកចូលរួមកម្សាន្ត និងអបអរសាទរ…