ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃប្រារព្ធរៀប ចំពិធីសូត្រ មន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ព្រះនាម «រាក្យសាទេវី»នឹងយាងចុះមកនៅវេលាម៉ោង ១០:៤៨ នាទី ព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិ ពរជ័យ សិរីមង្គល បានប្រារព្ធឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាមដ៏ផូរផង់ ដោយមានការបូជាទៀន ធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះ សង្ឃ និងព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើន ព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរ សាទរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ជាថ្ងៃចូលឆ្នាំខ្មែរមានរយៈពេល៣ថ្ងៃ ចាប់ ពីថ្ងៃទី១៤ ១៥ និង១៦ ខែមរសា ឆ្នាំ២០២៦ ៕
