កំពង់ឆ្នាំង៖ នៅព្រឹកទី៣ ខែមេសា ឆ្នាំ ២០២៦ លោក អម សុភា អភិបាល រងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលនៃកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃមន្ទីរ និងអង្គភាពជុំវិញខេត្ត រួមទាំងគ្រូបង្គោលដែលនឹងទទួលបានការបណ្តុះបណ្តាល។
វគ្គបណ្តុះបណ្តាលនេះមានគោល បំណងពង្រឹងសមត្ថភាពដល់គ្រូបង្គោល ដើម្បីអនុវត្តកម្មវិធីជាតិគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកជួយប្រជាពលរដ្ឋក្រីក្រចាកចេញពីភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារ។
លោក អម សុភា បានណែនាំអំពីសារៈសំខាន់នៃកម្មវិធីនេះ និងជំរុញឱ្យអ្នកចូលរួមយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីអាចនាំយកចំណេះដឹងទៅអនុវត្តជាក់ស្តែងនៅមូលដ្ឋានឱ្យបានល្អប្រសើរ។
