លោក សាន់ យូ ដឹកនាំក្រុមយុវជនកាត់សក់ហូលីវូដ កាត់សក់មិនគិតប្រាក់ជូនប្រជាពលរដ្ធភូមិប្រសាទ ឃុំដារ ស្រុកកំពង់លែង

កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ធាន ឃុំដារ បានដឹកនាំក្រុមយុវជនកាត់សក់ ក្រុម ហូលីវូដ ប្រចាំក្រុងកំពង់ឆ្នាំង ទៅកាត់សក់សម្អាតកាយា ដោយមិនគិតប្រាក់ជូនដល់ លោកយាយ លោកតា និងប្រជាពលរដ្ឋ នៅក្នុងភូមិប្រសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ។

លោក សាន់ យូ អភិបាលរងខេត្ត មានប្រសាសន៍ ថា ការដឹកក្រុមយុជនកាត់សក់ក្នុងឱកាសនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់លោក យាយ លោកតា អ៊ំ ពូមីង អោយមានសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលជិតឈានចូលមក ដល់នាពេលខាងមុខនេះ។

ជាមួយនេះ លោកក៍បានណែនាំដល់អាជ្ញាធរ នាយប៉ុស្តិ និងប្រជាការពារទាំង៤ភូមិក្នុងឃុំដារ ត្រូវពង្រឹងការ ការពារសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ធក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្តបានឧបត្ថម្ភថវិកាដល់ក្រុមយុវជនឃុំដារនិងនាំយកទេយ្យទាន ប្រគេនចំពោះព្រះសង្ឃផងដែរ ។